បញ្ហា​ឥ​វ៉ាន់​បាត់បង់ ឬ​បាក់បែក លែង​ជា​ក្តីបារម្ភ​ទៀតហើយ​ (វីដេអូ)

  • 2017-09-16 05:10:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​តែ​ឮបងប្អូនប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ​រអូរឿង​ ផ្ញើឥវ៉ាន់ទៅតាមខេត្ត​តែង​ជួប​បញ្ហា​ប្រេះបែក តែ​ពេល​នេះ​ផ្ញើ​ឥ​វ៉ាន់​នៅ​ប្រៃសណីយ៍​កម្ពុជាលែង​ជា​បញ្ហា​ហើយ ព្រោះ​ការ​ផ្ញើ​នេះ​ពិតជា​មាន​សុវត្ថិភាព​ខ្ពស់ ទទួលខុសត្រូវ​ចំពោះ​ការបាត់បង់ ឬ​បែកបាក់ និង​មានតម្លៃ​សម​រម្យ​ទៀតផង​។

ក្រៅពី​សេវា​ផ្ញើ​ឥ​វ៉ាន់​ទៅកាន់​អន្តរជាតិ​ដែល​ទទួល​បាន​នូ​វ​ការគាំទ្រ​យ៉ាងខ្លាំង​ពី​អតិ​ថិ​ជន ប្រៃសណីយ៍​នៅ​មាន​ទទួល​ផ្ញើ​ឥ​វ៉ាន់​ក្នុងស្រុក​ទូទាំង ២៥ រាជធានី​-​ខេត្ត ដោយ​គ្រាន់​ចំណា​យតិច​ចាប់ពី ៤០០០ រៀល​។

ឥ​វ៉ាន់​ទាំងអស់​ត្រូវ​ទទួលបាន​នូ​វ​ការ​ថែរក្សា​ដោយ​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ ពី​និយោជិត​ប្រៃសណីយ៍​កម្ពុជា​ប្រកបដោយ​ជំ​នា​ញ​វិជ្ជាជីវៈ​ច្បាស់លាស់ តាម​ស្តង់ដារ​បច្ចេកទេស​នៃ​បញ្ញើ​។ ចង់​ដឹង​ថា​ការ​ផ្ញើ​ឥ​វ៉ាន់​តាម​ប្រៃសណីយ៍​កម្ពុជា​ងាយស្រួល និង​សុវត្ថិភាព​ប៉ុណ្ណា ស្តាប់​យុវវ័យ ​អ្នកលក់​ទំនិញ​អន​ឡា​ញ ដែល​បាន​ប្រើប្រាស់​សេវាកម្ម​នេះ​ខាង​ក្រោម៖​

ដោយ៖ ថា ម៉ាលីដា