ដើម្បី​អបអរ​ខួប​កំណើត​ប្រពន្ធ​ ប្ដីរបស់​ Gubgib ធ្វើ​រឿង​​១​​ជូន​​ជា​​ពិសេស!​ (វីដេអូ)​

  • 2017-09-16 06:59:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ពិសេស​សម្រាប់​តារា​ស្រី​ Gubgib ក្នុង​ឱកាស​ថ្ងៃ​ខួប​កំណើត​ដ៏​រីករាយ​គម្រប់​ ២៩​ឆ្នាំ។

សម្រាប់​ពេល​វេលា​ដ៏​សែន​មាន​ន័យ​នេះ​ ស្វាមី​របស់​នាង​ លោក​ Bie Thassapak បាន​ធ្វើ​វីដេអូ​ពិសេស​មួយ​ទុក​ជូន​ភរិយា​របស់​ខ្លួន បង្ហាញ​ពី​ក្ដី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​ និង​មិន​អាច​ខ្វះ​បាន។ អម​ជាមួយ​រូប​ភាព​នោះ​ ប្ដី​សំឡាញ់​របស់​ Gubgib បាន​សរសេរ​ពាក្យ​ក្នុង​ចិត្ត​ ជូន​ភរិយា​សំណព្វ​ខ្លួន​ថា៖ «រីករាយ​ថ្ងៃ​កំណើត​សំឡាញ់​ចិត្តបង! មិន​ថា​មាន​អ្វី​កើត​ឡើង​នៅ​ថ្ងៃ​មុខ បង​គ្រាន់​ចង់​តែ​ចង់​ឲ្យ​អូន​ញញឹម​រៀង​រាល់​ថ្ងៃ។ អរគុណ​អូន​ដែល​ធ្វើ​ជា​មេផ្ទះ​ដ៏​ល្អ​សម្រាប់​គ្រួសារ​យើង។ បង​នឹង​ធ្វើ​ឲ្យ​អូន​សប្បាយ​ចិត្ត​ និង​ជា​មនុស្ស​ស្រី​ដ៏​សំណាង​ជាង​គេ»។

A post shared by ☤BIE☤徐志賢 (@bie_kpn) on

តាម​រយៈ​សារ​នេះ​ មិន​ដឹង​ថា​មនុស្ស​ស្រី​ប៉ុន្មាន​នាក់​ទេ​ ដែល​លួច​ច្រណែន​នឹង​សំណាង​របស់​តារា​ស្រី​ Gubgib ដែល​មាន​ស្វាមី​ចេះ​យល់​ចិត្ត​បែបនេះ៕

ចុចអាន៖

ប្រភព៖ Instagram   ប្រែ​សម្រួល៖ យី សុធារី