អ៊ុន​ សិទ្ធា ក្រោយ​ពី​ស្ទាប​ស្ទង់​​មតិ​ពី​មហា​ជន​ ឥឡូវ​ចង់​ផ្លាស់ប្ដូរ​រសជាតិ

  • 2017-09-20 03:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ស្ទាប​ស្ទង់​មតិ​ពី​មហា​ជន​ក្នុង​រឿង​ "បំណុល​ស្នេហ៍​" រួច​មក​ អ៊ុន សិទ្ធា ចង់​ផ្លាស់​ប្ដូរ​​អត្តចរិត​​​ក្នុង​ការ​សម្ដែង​​​​ ដើម្បី​ឲ្យ​ស្គាល់​គ្រប់​រសជាតិ​ក្នុង​នាម​ជា​អ្នក​សិល្បៈ​មួយ​រូប​។

អ៊ុន សិទ្ធា បាន​ប្រាប់​ Sabay ថា ឆ្លង​កាត់​ការ​សម្ដែង​ខ្សែ​ភាព​យន្ត​ភាគ​ជា​បន្តបន្ទាប់​នៅ​អំឡុង​ឆ្នាំ​ ២០១៧ នេះ​លោក​ចង់​ផ្លាស់​ប្ដូរ​អត្តចរិត​ក្នុង​​ការ​សម្ដែង​រឿង​ ពី​តួ​​អង្គ​ដែល​មាន​អត្តចរិត​ស្លូត​ មក​តួ​​​បែប​កាច​ចិត្ត​អាក្រក់​វិញ​ម្ដង​មិន​សំខាន់​តួ​ឯក​ឬ​ តួ​រង​នោះ​ទេ​។ អ្វី​ដែល​សំខាន់​ស្ថិត​នៅ​លើ​​​ការ​ចរចា​តម្លៃ​ខ្លួន​តែ​ប៉ុណ្ណោះ​។

លោក​ថា​៖​“ជូន​កាល​​តួ​ឯក​រ៉ូល​ដែល​យើង​​លេង​គឺ​មាន​តែ​១​រ៉ូល​ទេ​ គឺ​អំពើ​ល្អ​​តែ​បើ​យើង​សម្ដែង​ជា​តួ​អង្គ​កាច​​មាន​ទាំង​អំពើ​ល្អ​ និង​អំពើ​អាក្រក់​ អ៊ីចឹង​ហើយ​​ទើប​ខ្ញុំ​ចង់​ប្រឡូក​ឲ្យ​បាន​ច្រើន​ព្រោះ​អ្នក​សិល្បៈ​ត្រូវ​ចេះ​​ឲ្យ​ទូលំ​ទូលាយ​ផ្នែក​សិល្បៈ​។ អ្វី​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​ពេល​ខ្ញុំ​​លេង​ក្នុង​រឿង​ "បំណុល​ស្នេហ៍​" អ្នក​ទស្សនា​គាត់​ថា​ខ្ញុំ​សម្ដែង​សម​ជាង​តួ​ស្លូត​"។

​ ទោះ​បី​ជា​សម្ដែង​ជា​តួ​អាក្រក់​​​មិន​​បាន​គ្រង​តំណែង​ជា​តួ​ឯក​ក៏​ដោយ​ អ៊ុន សិទ្ធា មិន​​បាន​ព្រួយ​បារម្ភ​អំពី​ប្រជា​ប្រិយ​ភាព​ឡើយ​ ផ្ទុយ​ទៅ​វិញ​​លោក​បែរ​ជា​គិត​ថា​​​មាន​អ្នក​គាំ​ទ្រ​ច្រើន​ ព្រោះ​លេង​រ៉ូល​ជា​តួ​អង្គ​​កាច​មាន​ទស្សនិកជន​គាំ​ទ្រ​ច្រើន​ជាង​តួ​ចិត្ត​ល្អ​។​ មូល​ហេតុ​ដែល​ខ្លួន​គិត​ថា​សម្ដែង​ជា​តួ​កាច​មាន​​ពុក​ម៉ែ​បង​ប្អូន​គាំ​ទ្រ​ច្រើន​ដោយ​សារ​តែ​នៅ​លេង​ជា​តួ​អង្គ​ប្រភេទ​នេះ​រ៉ូល​លេង​មិន​បាច់​សូវ​ប្រឹង​ ហើយ​​សម្ដែង​ទៅ​​បាន​ល្អ​​ទាំង​ការ​ប្រើ​ទឹក​មុខ​ កាយ​វិការ​​សំឡេង​។ អ៊ុន សិទ្ធា បន្ថែម​៕

​​​​

អត្ថបទ៖ ឆុង ស៊ីណាន