BizPlannovation Challenge ឱកាស​ពិសេស​សម្រាប់​សហគ្រិន​វ័យ​ក្មេង

  • 2017-09-17 02:03:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​៣​លើក​ហើយ​ដែល International Business Club នៃ​វិទ្យាស្ថាន CamEd Business School បាន​បង្កើត​នៅ​កម្មវិធី​វេទិការ​ធុរៈកិច្ច​ដែល​ទទួល​ការ​គាំទ្រ​ពី​និសិ្សត​និង​អ្នក​ដែល​កំពុង​ឈាន ទៅ​រក​សហគ្រិន​ភាព។ ត្រលប់​មក​សារ​ជា​ថ្មី International Business​Club គ្រោង​នឹង​បង្កើត​កម្មវិធី​ប្រកួត​ប្រជែង​គម្រោង​ផែនការ​អាជីវកម្ម​ឈ្មោះ​ថា BizPlannovation Challenge ។

BizPlannovation Challenge គឺ​ជា​កម្មវិធី​ប្រកួត​ប្រជែង​គម្រោង​ផែនការ​អាជីវកម្ម​ដែល​មាន​គោល​បំណង​បំផុស​គំនិត​សហគ្រិន​ក្នុង​វិស័យ​ធុរកិច្ច ដែល​ផ្ដល់​ប្រយោជន៍​ដល់​សង្គម​ និង​បង្កើត​នូវ ឱកាស គំនិត​ច្នៃ​ប្រឌិត និង ដំណើរការ​ក្នុង​អាជីវកម្ម​របស់​សហគ្រិន​គ្រប់រូប។ គម្រោង​ផែនការ​អាជីវកម្ម​មាន​សារៈសំខាន់​ណាស់​ក្នុង​ដំណើរការ​អាជីវកម្ម ជា​ហេតុ​ដែល​បេក្ខជន ​គួរ​ចូលរួម​ប្រកួត​ប្រជែង​ដើម្បី​ទាញ​យក​បទពិសោធន៍​នៃ​ការ​ធ្វើ​ការ​ជា​ក្រុម​ដើម្បី​សម្រេច​វត្ថុ​បំណង​និង​ការ​ចាប់​ផ្ដើម​ដោយ​កាត់​បន្ថយ​ហានិភ័យ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក្រុម​ដែល​ចូលរួម​នឹង​ទទួល​បាន នូវ​បទ​ពិសោធន៍​ថ្មី​ពី​ការ​ចង្អុល​បង្ហាញ​ផ្លូវ​ពី​គណៈកម្មការ​ដែល​មាន​បទពិសោធន៍​ក្នុង​ការ​ចាប់ផ្ដើម​អាជីវកម្ម​ដំបូង។

BizPlannovation Challenge បើក​ជូន​បេក្ខជន​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ដែល​ក្នុង​នោះ បេក្ខជន​ចូលរួម​ត្រូវ​មាន​អាយុ​ចាប់​ពី ១៨-២៥ ឆ្នាំ ធ្វើ​ការ​ចុះ​ឈ្មោះ​ជា​ក្រុម​មាន​សមាជិក ចាប់ពី ២ ទៅ ៤នាក់ ដែល​នឹង​ចាប់​ផ្ដើម​ទទួល​ពាក្យ​នៅ​ថ្ងៃ​ទី​០៦ កញ្ញា ដល់ ១៤ តុលា ២០១៧។ រី​ឯ​បេក្ខជន​ដែល​បន្ត​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​ប្រកាស​ឈ្មោះ​នៅ​ថ្ងៃ​ទី​២១ តុលា ២០១៧ ហើយ​បេក្ខជន​នឹង​ទៅ​ប្រកួត​រក​ជយលាភី​​​​​នៅ​ថ្ងៃទី ១២ វិច្ឆិកា ២០១៧ ដែល​ប្រព្រឹត្ត​ទៅ​នៅ CJCC វេលា​ម៉ោង ១៣:០០ ដល់ ១៧​:០០។

នេះ​ជា​ឪកាស​សម្រាប់​សហគ្រិន​គ្រប់​រូប​ចាប់​ផ្ដើម​រៀប​ចំ​ផែនការ​នៅ​ថ្ងៃនេះ ដើម្បី​ក្លាយ​ជា​ម្ចាស់​ជ័យ​លាភី​នៃ BizPlannovation Challenge 2017 ។

សម្រាប់​ព័ត៌មាន​បន្ថែម លោក​អ្នក​អាច​ចូល​ទៅ​កាន់​គេហទំព័រ​ហ្វេសប៊ុក International Business Club ឫ​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ ០១២ ២៦៦ ០៨៨​ និង ០៩២ ២១១ ៥៧៧៕  

អត្ថបទ៖ វឌ្ឍនៈ