Pep៖ Sergio Aguero គឺ​ជា​ "Legend” នៅ​ Man City

  • 2017-09-17 02:16:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Pep Guardiola បាន​សរសើរ​ដល់​ខ្សែ​ប្រយុទ្ធ​របស់​ខ្លួន Sergio Aguero ថា​គឺ​ជា​វីរបុរស បន្ទាប់​ពី​កីឡាករ​រូប​នេះ​​ជិត​ឈាន​ដល់​ការ​បំបែក​កំណត់ត្រា​គ្រាប់​បាល់​របស់​ក្លឹប។

រក​បាន​៣​គ្រាប់​​កាល​ពី​យប់​មិញ​ជួយ Man City ឈ្នះ Watford​៦-០ វា​គឺ​ជា​គ្រាប់ hat-trick​ លើក​ទី​៦​របស់ Aguero នៅ​ Premier League។ កីឡាករ​វ័យ​២៩​ឆ្នាំ​​រក​បាន​១៧៥​គ្រាប់​ហើយ តាំង​ពី​ចូលរួម​ជាមួយ​ Man City​ នៅ​ឆ្នាំ​២០១១ ខណៈ​កំណត់ត្រា​ចាស់​គ្រប់គ្រង​ដោយ​លោក Eric Brook មាន​១៧៧​គ្រាប់។

“ក្ដី​សង្ឃឹម​គឺ​កំណត់ត្រា​នឹង​អាច​បំបែក​ក្នុង​ពេល​ឆាប់​ៗ ហើយ​ពួក​យើង​នឹង​មាន​ការ​អបអរ​ដ៏​ធំ​មួយ។ Aguero គឺ​ជា​វីរបុរស​ ហើយ​វា​ជា​ផ្នែក​មួយ​នៃ​​ប្រវត្តិសាស្ត្រ​របស់​ក្លឹប។ Aguero ពិត​ជា​អស្ចារ្យ។ " សម្ដី​លោក Guardiola៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ