Mourinho ពាន​ EPLពិបាក​ឈ្នះ​ណាស់ ព្រោះ​ក្រុម​ទាំង​អស់​​​ទឹក​លុយ​សាហាវ

  • 2017-09-17 04:27:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​​ Manchester United លោក​ Jose Mourinho យល់​ថា​ គ្មាន​អ្វី​ពិបាក​ជាង​ឈ្នះ​ពាន Premier League ក៏​ព្រោះ​តែ​ក្រុម​ទាំង​អស់​មាន​ផ្នែក​សេដ្ឋកិច្ច​ខ្លាំង។

បិសាច​ក្រហម​កំពុង​ដើរ​យ៉ាង​រលូន​​ក្នុង​ការ​ចាប់​ផ្ដើម​​រដូវ​កាល ដោយ​រក​បាន​១០​ពិន្ទុ និង​ទាត់​បញ្ចូល​ទី​បាន​១២​គ្រាប់ សម្រាប់​៤​ប្រកួត​កន្លង​ទៅ។ នៅ​ថ្ងៃ​នេះ Mourinho នឹង​ត្រូវ​ដឹក​នាំ​ក្រុម​ប៉ះ Everton ​ក្នុង​ដី​ខ្លួន​ឯង Old Trafford។

និយាយ​ទាក់ទង​នឹង​ Premier League អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​​បាន​និយាយ​ថា៖ "ខ្ញុំ​គិត​ថា​ពេល​នេះ​ពិត​ជា​ពិបាក​ណាស់។ អំណាច​នៃ​សេដ្ឋកិច្ច​​គឺ​ជា​កម្មសិទ្ធិ​របស់​មនុស្ស​គ្រប់គ្នា។ នៅ​ពេល​ដែល​និយាយ​ពី​អំណាច​សេដ្ឋកិច្ច ក្លឹប​អ្នក​មាន​អាច​ទិញ និង​ចង់​រក្សា​កីឡាករ​តាម​ចិត្ត ហើយ​នឹង​បដិសេធ​រហូត​ប្រសិន​ជា​​គេ​មិន​ចង់​លក់​នរណា​ម្នាក់។ អំណាច​នេះ​ជា​កម្មសិទ្ធិ​របស់​ក្លឹប​នៅ Premier League គ្រប់​ក្រុម ដូច្នេះ​ក្រុម​នីមួយ​ៗ​មាន​សក្ដានុពល​ខ្លាំង"។

ក្នុង​ចំណោម​ក្លឹប​ខ្លាំង​ទាំង​អស់​ Manchester United ដែល​កំពុង​ដឹក​នាម​ដោយ​លោក Jose Mourinho ក៏​ជា​ក្លឹប​មាន​អំណាច​សេដ្ឋកិច្ច​សាហាវ​ដែរ ពោល​ឆ្នាំ​នេះ​បាន​ទិញ​កីឡាករ​ថ្លៃ​មួយ​ចំនួន​ដូច​ជា Romelu Lukaku ៧៥​លាន​ផោន​ពី Everton៕ ​​

ចុចអាន៖

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម