ពិធី​បោះ​បាយ​បិណ្ឌ ពលរដ្ឋ​ខ្មែរ​ជំនឿត​កូន​តចៅ

  • 2017-09-17 07:24:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល​ដែល​ពិធី​កាន់​បិណ្ឌ​ឈាន​ដល់​បិណ្ឌ​ទី​១២​ហើយ​នោះ​ ក្រុម​ការងារ Sabay បាន​ធ្វើការ​សម្ភាសន៍​យុវវ័យ​មួយ​ចំនួន ជុំវិញ​ទស្សនៈចំពោះ​ពិធី​បោះ​បាយ​បិណ្ឌ​ ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម​នេះ។ ​

និស្សិត​ គង់​ សម្បត្តិ​ បាន​លើក​ឡើង​ដោយ​ជឿជាក់​ថា​ ពិធី​បោះ​បាយ​បិណ្ឌ​នេះ​ពិត​ជា​បាន​ដល់​ពពួក​ប្រេត​ទាំង​ឡាយ​ពិត​ប្រាកដ​មែន។

សម្បត្តិ​ថ្លែង​ដូច្នេះ៖"ខ្ញុំ​យល់​ថា​ពិធី​បោះ​បាយ​បិណ្ឌ​នេះ​ល្អ។ "អឺ..ជា​ទំនៀម​ទម្លាប់​តាំង​ពី​បុរាណ​តៗ​គ្នា​មក​ចឹង​ ដើម្បី​អាច​ឧទ្ទិស​កុសល​ជូន​ដល់​ប្រេត​ទាំង​ឡាយ​ទាំង​ពួង"។

ស្រដៀង​គ្នា​នេះ​ដែរ​យុវសិស្ស​ ស្រ៊ឺ​ ម៉េង​ណៃសាក់​ យល់​ថា​ពិធី​បោះ​បាយ​បិណ្ឌ​អាច​ជួយ​រក្សា​វប្បធម៌​ ប្រពៃណី​ពី​បុរាណកាល។ ណៃសាក់​លើក​ឡើង​ដូច្នេះ៖"ការ​បោះ​បាយ​បិណ្ឌ​ជួយ​ដល់​ពពួក​សត្វ​ដែល​គ្មាន​ជម្រក​ឬ​ប្រេត ហើយ​ណាមួយ​ជា​ប្រពៃណី​ពី​បុរាណ​មក ដែល​យើង​ត្រូវ​ជួយ​ថែរក្សា​កុំ​ឲ្យ​បាត់បង់"។

មិន​ខុស​ពី​យុវជន​ពីរ​នាក់​នេះ​ កញ្ញា​ សេង​ សុខជា​ ជឿ​ជាក់​ថា​ បាប​កម្ម​ពិត​ជា​មាន​ ប្រេត​នរក​ពិត​ជា​មាន​មែន​ទើប​កញ្ញា​មក​ចូល​រួម​ពិធី​បោះ​បាយ​បិណ្ឌ​នេះ។

បន្ថែម​លើ​នេះ​សុខជា​ បន្ត​ថា​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ ដាក់​បិណ្ឌ​ បោះ​បាយ​បិណ្ឌ​ ពិត​ជា​ល្អ​សម្រាប់​ប្រជាជន​ខ្មែរ​ទាំង​មូល។

ពិធី​បុណ្យ​កាន់​បិណ្ឌ​ បាន​ឈាន​ចូល​ដល់​បិណ្ឌ​ទី​១២​ហើយ​ ស្រប​ពេល​ដែល​យុវវ័យ​បាន​ចូល​រួម​ច្រើន​ក្នុង​ពិធី​បុណ្យ​ប្រពៃណី​នេះ​ ជា​ពិសេស​នៅ​ពេល​ព្រឹក​ព្រលឹម​ ដែល​ជា​ពិធី​បោះ​បាយ​បិណ្ឌ​ ជូន​ដល់​ពពួក​ប្រេត៕

អត្ថបទ៖ សូទ្រី

អត្ថបទថ្មី