យក Apple Watch S3 និង Gear Sport ឡើង​សង្វៀន ចាំ​មើល​អ្នក​ណា​ខ្លាំង​ជាង?

  • 2017-09-19 02:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ប្រាកដ​ជា​ដឹង​ហើយ Apple បាន​បញ្ចេញ​នាឡិកាដៃ​ឆ្លាតវៃ​ជំនាន់​ទី ៣ ដែល​ជា​សិស្ស​ច្បង​របស់ Apple Watch S2 ដោយ​ឡែក Samsung ក៏​បាន​ចេញ​លក់​នាឡិកាដៃ​ឆ្លាតវៃ​របស់​ខ្លួន​ដែរ​គឺ Gear Fit2 pro និង Gear Sport។ តោះ! មក​មើល​ការ​ប្រៀបធៀប​រវាង Apple Watch S3 និង Samsung Gear Sport តើ​មួយ​ណា​មាន​សមត្ថភាព​ខ្លាំង​ជាង?

#Samsung Gear Sport

Gear Sport ត្រូវបានគេហៅថា ជានាឡិកាបែប Sport ដែលខុសជំនាន់បន្តិច ឬបែបបុរាណ ដោយសារការរចនារូបរាងមូលបង្វិលរបស់វា មិនខុសពីត្រកូល Gear មុនៗ ប៉ុន្តែបើនិយាយពីចំណុចពិសេសវិញ គឺថា កប់តែម្ដងដូចជា៖

  • បំពាក់មកជាមួយប្រព័ន្ធប្រតិបត្តិការផ្ទាល់របស់ Samsung គឺ Tizen OS ជំនាន់ចុងក្រោយ
  • មានបំពាក់ប្រភេទអេក្រង់ AMOLED Display ទំហំ ១.២ អុីញយ៉ាងរឹងមាំ
  • មានបច្ចេកវិទ្យាកាពារជម្រាបទឹក ដែលអាចប្រើបាននៅក្នុងទឹកសមុទ្រជម្រៅប្រមាណជា ២៥០ ម៉ែត្រ(ប្រភពមិនបញ្ជាក់​រយៈពេល)
  • ដើរដោយ CPU Dual-core ល្បឿន 1GHz
  • អាចដាក់មេម៉ូរីប្រភេទ SSD បានដល់ 4GB
  • មានថាមពលថ្មរាងតូចបន្តិចគឺ 300 mAh
  • អាចភ្ជាប់បានជាមួយ Wi-Fi, Bluetooth, GPS
  • ភ្ជាប់មកជាមួយកម្មវិធីវាស់ចង្វាក់បេះដូង និងចលនាឈាមរត់ មកស្រាប់តែម្ដង អាចប្រើបានជាមួយបច្ចេកវិទ្យា NFC(Samsung's pay)មិនទាន់អាចប្រើបាន នៅស្រុកខ្មែរ។

#ពណ៌និងតម្លៃ

តាមរយៈវិបសាយ Samsung ផ្លូវការ បានប្រកាសដាក់លក់ Gear Sport៖

  • មានពណ៌ពីរជម្រើសគឺ ខ្មៅ, ខ្មៅលាយក្រហម
  • តម្លៃអាច Pre-Order បានខ្ទង់ ១៩៩ ដុល្លារ។

#Apple Watch S3

  • បំពាក់​មក​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ Watch OS 4
  • មាន​បំពាក់​ប្រភេទ​អេក្រង់ OLED Display ទំហំ ១.៦៥ អ៊ីញ
  • បំពាក់​បន្ទះឈីប Dual-core លឿន​ជាង​ម៉ូឌែល S2 ៧០ ភាគរយ
  • អាច​ភ្ជាប់​បាន​ជាមួយ Wi-Fi, Bluetooth, (GPS + Cellular)
  • មាន​ថាមពល​ថ្ម​អាច​ប្រើ​បាន ១៨ ម៉ោង(គិត​ទាំង​ការ​ចាក់​ចម្រៀង ឆែក Apps)
  • ជា​នាឡិកា​ឆ្លាត​វៃ​ដំបូង​គេ​របស់ Apple ដែល​អាច Call ចេញ​បាន
  • អាច​ប្រើ​ជា​អង់​តែ​ន​និយាយ​ទូរសព្ទ មិន​ចាំ​បាច់​មាន iPhone នៅ​ក្បែរ
  • អេក្រង់​ របស់​វា​​ដំណើរការ​ជា​ឧបករណ៍​បញ្ជូន​និង​ទទួល​រលកសញ្ញា​ 4G LTE និង UMTS ដែល​មាន​ន័យ​ថា​​ វា​​ក្លាយ​ជា​អង់​តែ​ន​។
  • មាន​ពីរ​ពណ៌​គឺ ផ្កាឈូក(Rose Gold និង ប្រផេះ(Gray Ceramic)

#តម្លៃ Apple Watch S3 អាលុយ​មីញ៉ូម

គ្មាន Cellular(មិន​អាច​ភ្ជាប់​អ៊ីនធើណិត)

  • (38mm) តម្លៃ ៣២៩ ដុល្លារ។
  • (42mm) តម្លៃ ៣៥៩ ដុល្លារ។

មាន Cellular(អាច​ភ្ជាប់​អ៊ីនធើណិត)

  • Apple Watch S3 អាលុយ​មីញ៉ូម(38mm និង 42mm) តម្លៃ​ចាប់​ពី ៧០ ដល់ ៤២៩ ដុល្លារ។

#តម្លៃ Apple Watch S3 អ៊ីណុក ភ្ជាប់​អ៊ីនធើណិត​បាន​ទាំង​ពីរ

  • (38mm) តម្លៃ ៥៩៩ ដុល្លារ
  • (42mm) តម្លៃ ៦៤៩ ដុល្លារ

#សម្រាប់​ម៉ូឌែល Hermes

  • (38mm) តម្លៃ ១ ១៩៩ ដុល្លារ
  • (42mm) តម្លៃ ១ ៣៩៩ ដុល្លារ។

#សម្រាប់​ម៉ូឌែល Editions

  • (38mm) តម្លៃ ១ ២៩៩ ដុល្លារ
  • (42mm) តម្លៃ ១ ៣៩៩ ដុល្លារ។

បន្ទាប់​ពី​ប្រៀប​ធៀប ឃើញ​ថា Apple Watch S3 និង Samsung Gear Sport មាន​សមត្ថភាព​មិន​ចាញ់​គ្នា​នោះ​ទេ ប្រសិន​បើ​ចង់​បាន​វា​មក​ធ្វើ​ជា​ម្ចាស់ ចំណុច​ពិសេស​ៗ​ដែល​លើក​ឡើង​​ខាង​លើ​នេះ អាច​ឲ្យ​ប្រិយមិត្ត​អាច​សម្រេច​ចិត្ត​​បាន​ហើយ ឬ​​មិន​ទាន់​​​​អស់​ចិត្ត​អាច​បញ្ចេញ​មតិនៅ​ខាងក្រោម​នេះ​បាន​៕

ចុច​អាន​បន្ត​៖

ប្រភព៖ The Verge | idropnews   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម