Bale រត់​លឿន​ដូច​កាំជ្រួច ទាត់​១​គ្រាប់​ ជួយ​ Real ឡើង​មក​លេខ​៤

  • 2017-09-18 01:58:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ដេច​ស​ Real Madrid បាន​ផ្ដល់​មេរៀន​ឲ្យ Real Sociedad ស្គាល់​រសជាតិ​ចាញ់​ ក្នុង​រដូវ​កាល​នេះ​នា​សប្ដាហ៍​ទី​៤​ ពាន​ La Liga​ ដោយ​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ៣-១។

៣​គ្រាប់​របស់ Real Madrid ធ្វើ​បាន​ដោយ​កីឡាករ Borja Mayoral, Kevin Rodrigues (របស់ Sociedad ទាត់​ចូល​ទី​ខ្លួន​ឯង) និង Gareth Bale ឯ Sociedad ទម្លុះ​សំណាញ់​ដោយ​កីឡាករ Kevin Rodrigues។ ក្នុង​ចំណោម​គ្រាប់​បាល់​ទាំង​៣​របស់​ក្រុម Zidane គ្រាប់​របស់ Bale គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ ព្រោះ​គេ​បាន​ប្រើ​ល្បឿន​យ៉ាង​លឿន​រត់​ប្រដេញ​ជាមួយ​ខ្សែ​ការពារ ក្រោយ​ទទួល​បាន​ពី Isco៕ ​​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម