ស្អែក​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​​ហើយ ថា​​ទៅ​​មើល​​អ្នកណា​​អាច​​ដណ្ដើម​ជយ​លាភី​បាន?

  • 2017-09-18 02:15:25
  • ចំនួនមតិ 2 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ

កម្មវិធី​ប្រឡង​ប្រជែង​សមត្ថភាព​លំដាប់​ថ្នាក់​ពិភពលោក​ America's Got Talent កាន់​តែ​កៀក​ដល់​ពេល​វេលា​រន្ធត់​ញាប់ញ័រ​ហើយ​ បេក្ខភាព​ ១០​នាក់​ក៏​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ខាង​មុខ​ទៀត។

ឆ្លង​កាត់​វិញ្ញាសា​លំបាកៗ​ជា​ច្រើន​ និង​វគ្គ​ជម្រុះ​ហូរហែ​មក​ កម្មវិធី​រក​បាន​បេក្ខជន-បេក្ខនារី​ចំនួន​ ១០​នាក់​ប៉ុណ្ណោះ​ដែល​អាច​ឈាន​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​បាន។ ក្នុង​ចំណោម​អ្នក​ទាំង​ ១០​ សុទ្ធ​តែ​មាន​សមត្ថភាព​អស្ចារ្យ​ ទេពកោសល្យ​ខ្ពស់​រៀងៗ​ខ្លួន​ ដូចនេះ​វា​អាច​ជា​ពេល​វេលា​ដ៏​តានតឹង​ និង​មិន​ដឹង​ថា​ តើ​អ្នក​ណា​ទៅ​ដែល​អាច​ក្លាយ​ជា​ម្ចាស់​ជយលាភី​ America's Got Talent នោះ?

Angelica Hale
Chase Goehring
Darci Lynne Farmer
Diavolo
Evie Clair
Kechi Okwuchi
Light Balance
Mandy Harvey
Preacher Lawson
Sara and Hero

ដោយឡែក​ វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​កម្មវិធី​ដ៏​ល្បី​នេះ​ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​ ១៩​ ខែកញ្ញា ហើយ​លទ្ធផល​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​ ២០​ ខែកញ្ញា​ ឆ្នាំ​ ២០១៧ ដូចនេះ​សូម​រង់ចាំ​ទស្សនា​ទាំង​អស់​គ្នា៕

ទស្សនាការ​សម្ដែង​សមត្ថភាព​ពិសេសៗ​ពីក្នុង​កម្មវិធី America's Got Talent


អត្ថបទ៖ យី សុធារី