ស្អែកនេះហើយ iOS 11 នឹង​ដាក់​​​​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ

  • 2017-09-18 03:26:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អំឡុង​ថ្ងៃ​ដាក់​បង្ហាញ iPhone 8 Apple ​បាន​បញ្ជាក់​​​ប្រព័ន្ធ​ប្រតិបត្តិ iOS 11 នឹង​ដាក់​​ឲ្យ​​ប្រើប្រាស់​ជា​ផ្លូវការ​​នៅ​ថ្ងៃ​ទី ១៩ កញ្ញា ឆ្នាំ ២០១៧ គឺ​ត្រូវ​ថ្ងៃ​ស្អែក​នេះ​ហើយ​។ ឧបករណ៍​ដែល​គាំទ្រ​បាន សម្រាប់ iPhone រួម​មាន​ម៉ូដែល 5s ឡើង​ទៅ និង​ពពួក iPad មាន​ចាប់​ពី Mini 2 និង Air ឡើង​ទៅ។​

Apple បាន​ដាក់​ឲ្យ​​​ប្រើប្រាស់​សាកល្បង iOS 11 តាំង​ពី​​ចុង​ខែ​មិថុនា ទាំង​នៅ​លើ iPhone និង iPad។

មុខងារ​ពិសេសៗ​មួយ​ចំនួន​ក្នុង iOS ថ្មី​នោះ មាន​ដូច​ជា​ការ​កែ​ប្រែ​ icon កម្មវិធី​មួយ​ផ្នែក​តូច, កែ​ទាំង​ស្រុង​នៃ​ផ្ទៃ​ Control Center, បន្ថែម​កម្មវិធី File Manager និង​ពង្រឹង​មុខងារ Siri ក៏​ដូច​ជា​ការ​វិវត្ត​ផ្នែក​កាមេរ៉ា​បន្ថែម។

ចុច​អានបន្ត​៖

ប្រភព៖ Techradar   ប្រែសម្រួល៖ កៅ រក្សា