តិច​ច្រឡំ​ស្រុក​គេ​អី​ទៅ ព្រះសង្ឃ​អេឡិចត្រូនិក​នៅ​ខ្មែរ ទាល់​តែ​សាក​ភ្លើង​ទើប​ឲ្យ​ពរ​បាន

  • 2017-09-18 04:17:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​មាន​ការ​ចែក​ចាយ​វីដេអូ ព្រះសង្ឃ​អេឡិចត្រូនិក​ ដែល​អាច​បញ្ចេញ​សម្លេង​ឲ្យ​ពរ​បាន។

ប្រភព​ពី​គណនី​ឈ្មោះ Limhor Hak ដែល​បាន​បង្ហោះ​វីដេអូ​​នោះ មាន​អ្នក​ចែក​ចាយ​បន្ត​ជាង ២ ពាន់​ដង​ត្រឹម​តែ​រយៈ​ពេល​មួយ​ថ្ងៃ​ប៉ុណ្ណោះ។

​តាម​ប្រភព​ដែល​បង្ហោះ​វីដេអូ​នោះ​ បាន​ឲ្យ​ដឹង​ថា ព្រះសង្ឃ​អេឡិចត្រូនិក​នេះ ត្រូវ​បាន​តម្កល់​នៅ​ក្នុង​ វត្ត​ស្លាកែត ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល សម្រាប់​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ពុទ្ធបរិស័ទ​ក្នុង​ការ​ចូល​បច្ច័យ។

ព្រះសង្ឃ​​នេះ​​ដំណើរ​ការ​ដោយ​គ្រឿង​អេឡិចត្រូនិក ដោយ​ត្រូវ​​សាក​ភ្លើង​រហូត។ ពុទ្ធបរិស័ទ​គ្រាន់​តែ​ដាក់​ក្រដាស​ប្រាក់​ចូល​ទៅ ព្រះសង្ឃ​អេឡិចត្រូនិក​នឹង​ឲ្យ​ពរ​ភ្លាមៗ ដូច​ប្រគេន​បច្ច័យ​ដល់​ព្រះ​សង្ឃ​ពិតៗ​ដូច្នេះ​ដែរ។

មាន​​អ្នក​លេង​អ៊ីនធើណិត​​ជា​ច្រើន​​បាន​យក​វីដេអូ​ព្រះសង្ឃ​អេឡិចត្រូនិក​មក​ចែក​ចាយ​បន្តជា​ច្រើន​ដង រហូត​អ្នក​ខ្លះបាន​បញ្ចេញ​មតិ​ផ្សេងៗ​គ្នា​ថា ចង់​ទៅ​ចូ​ល​បុណ្យ​នៅ​វត្ត​ស្លាកែត​បាន​ម្ដង។ ឯ​អ្នក​ខ្លះ​ទៀត​ថា ព្រះសង្ឃ​អេឡិចត្រូនិក​នេះ Cute ពេក​ហើយ ចូល​បុណ្យ​រួច​អារម្មណ៍​ស្រស់​ថ្លា​ជា​ដើម។

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ នៅ​ប្រទេស​ថៃក៏​ធ្លាប់​មានការ​ចែក​ចាយ​​ព្រះសង្ឃ​អេឡិចត្រូនិកស្រដៀង​គ្នា​នេះ​ដែរ​។ ដោយឡែក​នៅប្រទេស​ជប៉ុន​ ថ្មី​ៗ​នេះ​ក៏​​មាន​ព័ត៌មានពីព្រះសង្ឃ​រ៉ូបូត ដែលគេ​ផលិត​ឡើង​ដើម្បី​យក​ទៅ​ប្រើប្រាស់​ក្នុងពិធី​បុណ្យ​សព​៕

តោះ! មក​មើល​វីដេអូ​ខាង​ក្រោម​នេះ​ (ចុច​លើ​ពាក្យ Facebook)

ចុច​អាន​បន្ត​៖

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម