៣​គ្រាប់​យប់​មិញ​ធ្វើ​ឲ្យ​ Real តាម​ទាន់​កំណត់ត្រា​ដ៏​សាហាវ​មួយ​របស់​ Santos

  • 2017-09-18 04:15:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid បាន​យក​ឈ្នះ​ Real Sociedad ៣-១ នា​សប្ដាហ៍​ទី​៤​ ពាន​ La Liga​ កាល​ពី​យប់​មិញ​បន្ទាប់​ពី​ចាប់​ផ្ដើម​រដូវ​កាល​យ៉ាង​រកាំរកូស​។

ជ័យ​ជម្នះ​៣​គ្រាប់​របស់​ក្រុម​រហស្សនាម​ថា​ស្ដេច​.ស​ធ្វើ​ឲ្យ​ពួក​គេ​តាម​ទាន់​កំណត់ត្រា​ដ៏​កម្រ​មួយ​ដែល​ធ្វើ​បាន​ដោយ​ក្រុម​ប្រេស៊ីល​ Santos កាល​ពី ៥៣​ឆ្នាំ​មុន​គឺ​ការ​អាច​ស៊ុត​បញ្ចូល​ទី​គូ​ប្រកួត​ចំនួន​៧៣​ប្រកួត​ជាប់​ៗ​គ្នា។

Santos កាល​ពី​ឆ្នាំ​១៩៦២​បាន​ឈ្នះ​ពាន​លីគ​កំពូល​ប្រេស៊ីល​ និង​ពាន​២​ទៀត​ ដោយ​ស៊ុត​ចូល​​ទី​គូ​ប្រកួត​បាន​ ៧៣​ប្រកួត​ជាប់​គ្នា​ សរុប​ចំនួន​ ២៤៥​គ្រាប់ (ឈ្នះ​៥២​ប្រកួត, ចាញ់​៧ និង​ស្មើ​១៤)។ យ៉ាង​ណា​ក៏​ដោយ​ការ​ស៊ុត​បញ្ចូល​ទី​៧៣​ប្រកួត​ជាប់​គ្នា​របស់​ Real Madrid ​គឺ​មាន​គ្រាប់​បាល់​សរុប តែ​១៩៨​គ្រាប់​ប៉ុណ្ណោះ​៕

ប្រភព៖ Marca   ប្រែសម្រួល៖ វីរ៉ុត