ហេតុ​ផល​សំខាន់​នេះ​ឬ​ ដែល​​កំពុង​​​បង្អាក់​​​ការ​រីក​ចំរើន​របស់​​ជម្រើស​ជាតិ?

  • 2017-09-21 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បច្ចុប្បន្ន​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​ត្រូវ​បាន​​​គ្រូ​បង្វឹក ​នៅ​តាម​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី​ធ្លាប់​បាន​លើក​ឡើង​ថា ​កំពុង​មាន​ការ​រីក​ចំរើន។ ប៉ុន្តែ​ពេល​នេះ​គ្រូ​បង្វឹក​ក្លឹប​ស៊ីម៉ាក់​លោក ​កែវ សារិន បាន​ទម្លាយ​ថា បញ្ហា​​ធំ​ដែល​លោក​កំពុង​មើល​ឃើញ និង​បង្អាក់​ដល់​ការ​រីក​ចំរើន​របស់​​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​គឺ​​ការ​​មិន​គោរព​វិន័យ​របស់​កីឡាករ​​បាល់ទាត់​ខ្លួន​ឯង​ផ្ទាល់​តែ​ម្ដង។

លោក កែវ សារិន​

​​គ្រូ​បង្វឹក​របស់​ស៊ីម៉ាក់​រូប​នេះ​បាន​និយាយ​ថា លោក​ឃើញ​ប្រហែល ៥០ % នៃ​កីឡាករ​​កំពុង​ប្រកប​អាជីព​ក្នុង​លីគ​​កំពូល​​កម្ពុជា ដែល​តែង​ទទួល​បាន​ការ​ទិញ​យក​ទៅ​លេង​ឲ្យ​ការ​ប្រកួត​ក្រៅ​ផ្លូវ​ការ​នានា។ លោក​ថា ការ​ទៅ​​លេង​​បែប​នេះ​របស់​កីឡាករ​អាជីព​​វា​ពិត​ជា​មាន​ការ​ប៉ះ​ពាល់​ខ្លាំង​មែន​ទែន ​ដល់​សមត្ថភាព​របស់​ពួក​គេ ​ពិសេស​អាច​ធ្វើ​ឲ្យ​កម្លាំង​ប្រមូល​មិន​ទាន់​​ លុះ​មក​លេង​ឲ្យ​ក្លឹប​ធ្វើ​មិន​បាន​ល្អ​ក៏​​ធ្វើ​ឲ្យ​​បាត់​បង់​ឱកាស​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​ផង​ដែរ។

​​មែន​ទែន​នៅ​វិន័យ​ទាំង​នេះ​លោក​គិត​ថា កីឡាករ​គួរ​តែ​គោរព ​​ដើម្បី​ចូល​រួម​លេង​ឲ្យ​ក្លឹប​របស់​ខ្លួន​ឲ្យ​បាន​​អស់​ពី​សមត្ថភាព ដើម្បី​បង្ហាញ​​កម្រិត​លេង​​ឲ្យ​អ្នក​គាំទ្រ​​នៅ​​តាម​ក្លឹប​នីមួយ​ៗ​ និង​គ្រូ​ជម្រើស​ជាតិ​មើល​ឃើញ​។ ចំណុច​នេះ​​ដែរ​កីឡាករ​មួយ​ចំនួន​ធំ​​ មិន​ទាន់​អាច​រក្សា​តម្លៃ​សម្រាប់​ខ្លួន​ឯង​បាន​នៅ​ឡើយ៕

ក្រុម​ជម្រើស​ជាតិ​កម្ពុជា

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​