Wenger ថា David Luiz បាន​កាត​ក្រហម​សម​មុខ​ហើយ

  • 2017-09-18 04:32:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​កាំភ្លើង​ធំ Arsenal លោក Arsene Wenger បាន​លើកឡើង​ថា David Luiz ខ្សែ​ការពារ​​របស់ Chelsea ​ទទួល​បាន​កាត​ក្រហម​សម​ហើយ អំឡុង​ពេល​​ប្រកួត​នៅ Stamford Bridge កាល​ពី​យប់មិញ។

អាជ្ញាកណ្ដាល Michael Oliver បាន​​ផ្ដល់​កាត​ក្រហម​ទៅ​កាន់ ​David Luiz ក្រោយ​បើក​បាត​​លើ​ខ្សែ​ការពារ  Saed Kolasinac ពេល​ Arsenal ប្រកួត​គ្នា​ជាមួយ Chelsea ស្មើ​គ្នា ០-០។ នេះ​ជា​លើក​ទី​៣​ជាប់​គ្នា​ហើយ ដែល Chelsea សល់​គ្នា​ត្រឹម​១០​នាក់ លេង​ជាមួយ​កាំភ្លើង​ធំ ហើយ Wenger យល់​ថា​ការ​សម្រេច​របស់​អាជ្ញាកណ្ដាល​គឺ​ត្រឹមត្រូវ។

“វា​មើល​ទៅ​ដូច​ជា​ប្រើ​កម្លាំង​ខ្លាំង​ពេក​ហើយ។ ខ្ញុំ​គិត​ថា Kolasinac ពិត​ជា​ឈឺ​ខ្លាំង​។ Luiz រត់​ពី​ចម្ងាយ​និង​ប្រើ​កម្លាំង​ខ្លាំង"។ Wenger ប្រាប់​អ្នក​កាសែត។ ក្រោយ​បាន​កាត​ក្រហម​កីឡាករ​ប្រេស៊ីល​ ត្រូវ​ពិន័យ​​៣​ប្រកួត ពោល​គេ​ត្រូវ​ខកខាន​ជួប  Manchester City, Stoke City និង Crystal Palace៕ ​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ