វិធី​មួយ ជួយ​ឲ្យ​​អ្នក​ប្រើ Android ស៊េរី​ទាប​អាច​ឡើង​ទៅ Android Oreo បាន

  • 2017-09-20 23:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ស្មាតហ្វូន​ Android ជា​ច្រើន​ម៉ូដែល មិន​អាច​មាន​សិទ្ធិ​​ដំឡើង​ទៅ​កាន់​ជំនាន់ 8.0 ឬ Android Oreo បាន​នោះ​ទេ។​ ទោះ​ជា​យ៉ាង​ណា​ក្រុមការងារ Sabay នឹង​បង្ហាញ​វិធី​ថ្មី​មួយ ដែល​ជួយ​ឲ្យ​​អ្នក​ប្រើ Android ស៊េរី​ទាប​អាច​ឡើង​ទៅ Android Oreo បាន។

Android Oreo

អ្នក​គ្រាន់​តែ​ដំឡើង​កម្មវិធី Action Launcher ជំនាន់​ថ្មី ចេញ​ពី Google Play Store នោះ អាច​ប្រើ​មុខងារ​ជា​ច្រើន​ដែល​មាន​លើ Oreo បាន​ដូច​គ្នា។

រចនា​ថ្មី​នូវ​ Theme, មុខងារ App Shortcuts ស្រដៀង​ 3D Touch, មុខងារ Adaptive Icon Support និង​កញ្ចប់ Widget មួយ​ចំនួន​ផ្សេង​ទៀត។

ចុច​ទាញ​យកនៅ​ត្រង់​នេះ Play Store

អ្វី​ដែល​ពិសេស អ្នក​ប្រើប្រាស់​អាច​ទទួល​បាន​មុខងារ​ Launcher ចេញ​ពី​ទូរសព្ទ Pixel របស់ Google ដែល​ប្រិយមិត្ត​ជា​ច្រើន​ប្រាកដ​ជា​ធ្លាប់​បាន​ឃើញ។ ដំណើរការ​លើ​ឧបករណ៍ Android ជំនាន់ 4.1 ឬ​ខ្ពស់​ជាង​នេះ ហើយ​ក្នុង​កម្មវិធី​ទាំង​មូល ក៏​មាន​កញ្ចប់​​លក់​បន្ថែម​ ដែល​មាន​តម្លៃ​ចន្លោះ​ពី ២,៩៩ ដុល្លារ ទៅ ៥,៩៩ ដុល្លារ។

បញ្ជាក់​ដែរ​ថា អ្នក​ក៏​ត្រូវ​ប្រយ័ត្ន​និង​ទំនួល​ខុស​ត្រូវ​ករណី​​មាន​បញ្ហា​កើត​ឡើង​ដោយ​ចៃដន្យ​​ណាមួយ​ មុន​អនុវត្ត​តាម​ការ​ណែនាំ​នេះ។

ចុច​អាន​បន្ត​៖

ប្រភព៖ The Verge   ប្រែសម្រួល៖ កៅ រក្សា