អ្នកវេច​នំអន្សម​លក់​ត្រូវប៉ាន់​នាដូវភ្ជុំ​បិណ្ឌ

  • 2017-09-18 04:43:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកវេចនំ​អន្សម​ជ្រូក​លក់​កំពុង​ត្រូវ​ប៉ាន់​នៅ​រដូច​ភ្ជុំ​បិណ្ឌ​ដោយ​ថា​ប្រជា​ពល​រដ្ឋ​ខ្មែរ​មួយ​ចំនួន​មាន​ការរវល់​មិន​អាច​វេច​នំ​ដោយ​ខ្លួន​ឯង​បាន​ទើបសុខចិត្ត​​បញ្ជា​ទិញ​ពី​អ្នក​លក់​វិញ។

ជា​រៀង​រាល់​ឆ្នាំ​អ្នកស្រី ហ៊ែល ស្រី ហៅ​មីង ង៉ុក ជា​អ្នករស់នៅ​ឃុំ​ស្រង៉ែ ស្រុក​ទ្រាំង ខេត្ត​តាកែវ ដែល​មាន​បទ​ពិសោធន៍វេចនំ​លក់១០​ឆ្នាំ​មក​ហើយនោះតែងទទួល​ការ​បញ្ចាទិញ​នំ​អន្សម​ជ្រូក​ជា​ច្រើន​រយនំ​។ ​អ្នកស្រី​ថា​អ្នកស្រី​​វេចតែ​នំ​អន្សម​ចេក និង​នំ​ចាំង​ប៉ុណ្ណោះ​នៅ​ថ្ងៃ​ធម្មតា។ ប៉ុន្តែរាល់​រដូវ​ភ្ជុំ​ម្តងៗ​អ្នកស្រី​​តែ​ងតែ​ទទួល​ការ​បញ្ជា​ទិញ​ពី​អតិថិជន​ក្នុង​ស្រុក​ភូមិ​ជាមួយ​គ្នា និង​អ្នកក្រៅ​ស្រុក​ភូមិ​ខ្លះ​ជាហូរហែរ​។ គិត​តាំងពី​ថ្ងៃ​បិណ្ឌ​មួយ​រហូត​មក​ដល់​ថ្ងៃ​នេះ​ អ្នកស្រី​បាន​លក់​នំ​អន្សម​ជ្រូក និង​អន្សម​ចេក​អស់​មិន​តិច​ជាង​៣០០​ដើម​នោះទេ​។ អ្នកស្រីថា​អន្សម​ចេក​មួយ​ថ្លៃ​១០០០​រៀល និង​អន្សម​ជ្រូក​មួយ​ថ្លៃ ៤០០០​រៀល។

(អ្នកស្រី ហ៊ែល ស្រី កំពុង​អង្គុយ​វេច​នំ)

អ្នកស្រី​ថាប្រ​ជា​ពល​រដ្ឋ​បច្ចុប្បន្ន​មាន​ការ​ងារមមាញឹក​ច្រើន​ទើប​ពួកគាត់​មិន​សូវ​មាន​ពេល​វេច​នំ​ដោយ​ខ្លួន​ឯង​ និង​សុខ​ចិត្ត​បញ្ជា​ទិញ​វិញ។ អ្នកស្រី​បន្ត​ថា​អ្នកស្រី​ និង​ស្វាមី​ជាអ្នក​វេចនំទាំងនេះ និង​ថា​មាន​ពេល​ខ្លះ​កូនៗ​ទាំងបី​ជួយ​វេច​ដែរ​ពេល​ទំនេរពី​ការសិក្សា​របស់ពួកគេ។

(សណ្តែក និងខ្លាញ់ជ្រូក​សម្រាប់​វេច​នំអន្សមជ្រូក)

អ្នកស្រី​ឲ្យដឹងថា​នៅ​ថ្ងៃនេះ​អ្នកស្រី​វេច​នំជាង​១០០​នំ និង​ថ្ងៃ​ស្អែក​ជាង​១០០​នំ​ទៀត​ទៅ​តាម​ការ​បញ្ជាទិញ​របស់ អតិថិជន។

អ្នកស្រី​និយាយ​ទាំង​ញញឹម​ថា​ការងារ​វេច​នំ​លក់​នេះ​បាន ជួយ​ឲ្យ​អ្នកស្រី​បាន​ចំណូល​បន្ថែម​សម្រាប់​បំពេញ​តម្រូវ​ការ​ក្នុង​គ្រួសារ​ក្រៅពី​មុខរបរ​ធ្វើ​ស្រែ៕

អត្ថបទដោយ៖ ជិន វេន

អត្ថបទពេញនិយម