មក​ស្គាល់​កីឡាករ ១០​រូប​ស៊ុត​បញ្ចូល​ក្រៅ​ប្រអប់​គ្រោះ​ថ្នាក់​ច្រើន​ជាង​គេ​​លីគ​អង់គ្លេស​

  • 2017-09-19 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កីឡា​បាល់ទាត់ ការ​ស៊ុត​បញ្ចូល​ទី​ ពិត​ជា​សំខាន់ ព្រោះ​អាច​ជួយ​ឲ្យ​ក្រុម​ឈ្នះ។ ដោយ​ឡែក​ការ​បំប៉ោង​សំណាញ់​ទី​ពី​ក្រៅ​តំបន់​គ្រោះ​ថ្នាក់​ក៏​ធ្វើ​ឡើង​ក្នុង​ន័យ​នេះ​ដែរ។ ហេតុ​នេះ​អត្ថបទ​មួយ​នេះ​ នឹង​លើក​យក​កីឡាករ​ទាំង​ ១០​រូប​​ក្នុង​លីគ​កំពូល​អង់គ្លេស​ ដែល​ស៊ុត​បាល់​ក្រៅ​ប្រអប់​គ្រោះ​ថ្នាក់​នេះ​បាន​ច្រើន​ជាង​គេ ក្នុង​ប្រវត្តិសាស្ត្រ​លីគ​មួយ​នេះ មាន​ដូច​ត​ទៅ​៖

១០.Paul Scholes៖

អតីត​ខ្សែ​បម្រើ​ដែល​ចេញ​ពី​ថ្នាល​យុវជន​ក្លឹប​បិសាច​ក្រហម Manchester United រូប​នេះ បាន​ស៊ុត​គ្រាប់​ពី​ចម្ងាយ​ៗ​ក្រៅ​តំបន់​គ្រោះ​ថ្នាក់​រហូត​ដល់​ទៅ​ចំនួន ២២​គ្រាប់។

៩.Robbie Fowler៖ វីរបុរស​ក្លឹប​ហង្ស​ក្រហម Liverpool រូប​នេះ ទម្លុះ​សំណាញ់​ទី​ពី​ក្រៅ​ប្រអប់​គ្រោះ​ថ្នាក់​បាន​ចំនួន ២២ គ្រាប់។

៨.Wayne Rooney៖ ២៧ គ្រាប់​ជា​ចំនួន​ដែល​វីរបុរស​ក្លឹប​បិសាច​ក្រហម​រូប​នេះ​បាន​ស៊ុត​ពី​ចម្ងាយ។

៧.Matt Le Tissier៖ វីរបុរស​ក្លឹប Southampton ខ្សែ​ប្រយុទ្ធ Le Tissier បាន​បំប៉ោង​សំណាញ់​ទី​ពី​ចម្ងាយ​​ក្រៅ​ប្រអប់​គ្រោះ​ថ្នាក់​បាន​ចំនួន ២៨​គ្រាប់​។

៦.Thierry Henry៖ អតីត​ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ ស៊ុត​ពី​ចម្ងាយ​ឆ្ងាយ​ៗ​ក្រៅ​តំបន់​គ្រោះ​ថ្នាក់​ឲ្យ​ក្លឹប​កាំភ្លើង​ធំ Arsenal បាន​ចំនួន ២៩ គ្រាប់។

៥.Jimmy Floyd Hasselbiank៖​ ខ្សែ​ប្រយុទ្ធ​កណ្ដាល​សញ្ជាតិ​ហុល្លង់​រូប​នេះ បាន​ស៊ុត​ចូល​ពី​ចម្ងាយ​ក្រៅ​ប្រអប់​គ្រោះ​ថ្នាក់​បាន​ចំនួន ៣៣ គ្រាប់ ក្នុង​អំឡុង​ពេល​ជិត​១០ឆ្នាំ ដែល​ខ្លួន​លេង​ក្នុង​លីគ​កំពូល​អង់គ្លេស។

៤.Steven Gerrard៖ វីរបុរស​ក្លឹប​ហង្ស​ក្រហម​រូប​នេះ បាន​ស៊ុត​បញ្ចូល​ទី​ពី​ក្រៅ​ប្រអប់​គ្រោះ​ថ្នាក់​ឲ្យ​ក្លឹប​ជើង​ឯក​អឺរ៉ុប​ ៥​សម័យ​មួយ​នេះ​បាន​ចំនួន ៣៣​គ្រាប់។

៣.Alan Shearer ដូច​ Hasselbiank និងGerrad ដែរ ខ្សែ​ប្រយុទ្ធ​ដែល​ជា​វីរបុរស របស់​ក្លឹប Newcastle Unitedមួយ​នេះ ស៊ុត​ពី​ក្រៅ​ប្រអប់​បាន​ចំនួន ៣៣ គ្រាប់។

២.David Beckham៖ អតីត​ខ្សែ​បម្រើ​ឆ្នើម​ និង​ពូកែ​ស៊ុត​បាល់​ Free Kickរបស់​ក្លឹប​បិសាច​ក្រហម​រូប​នេះ មាន​ចំនួន​គ្រាប់​ស៊ុត​ពី​ក្រៅ​ប្រអប់​គ្រោះ​ថ្នាក់​ចំនួន ៣៤​គ្រាប់។

១.Frank Lampard៖ បើ​និយាយ​រឿង​ស៊ុត​ក្រៅ​តំបន់​គ្រោះ​ថ្នាក់ ខ្សែ​បម្រើ​ដែល​ជា​វីរបុរស​ក្លឹប​តោខៀវ Chelsea រូប​នេះ ឈរ​ចំណាត់​ថ្នាក់​លេខ ១​តែ​ម្ដង ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​អង់គ្លេស ដោយ​ខ្សែ​បម្រើ​ឆ្នើម​រូប​នេះ​ស៊ុត​បាល់​ក្រៅ​ប្រអប់​គ្រោះ​ថ្នាក់​នេះ​បាន​រហូត​ដល់​ទៅ​ចំនួន ៤១​គ្រាប់​ឯ​ណោះ​ច្រើន​ជាង​កីឡាករ​ណាៗ​ទាំង​អស់​ក្នុង​លីគ​មួយ​នេះ៕

ប្រភព៖ Dailystar   ប្រែសម្រួល៖ ហ៊ីម រស្មី