ដឹងតែ​ភ្ញាក់ហ្មង​​! ​​បើ​ដឹង​អាយុ​ពិត​ជាមួយនឹង​រូប​សម្រស់​ក្មេង​ជាង​វ័យអ្នកស្រី ឌី សាវ៉េត

  • 2017-09-18 05:06:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ជើងចាស់​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​តាំងពី​ទសវត្សរ៍​ឆ្នាំ​៦០ អ្នកស្រី ឌី សា​វ៉េ​ត ដែល​មហា​ជន​កោត​សរសើរ​មិន​ដាច់​ពី​មាត់នោះ គឺ​សមត្ថភាព​សម្ដែង​ពោរពេញ​ទៅ​ដោយ​ទេពកោសល្យ​ អ្វី​ដែល​ពិសេសមួយ​ទៀត គឺលោក​ស្រីអាច​រក្សា​រូប​សម្រស់​នៅតែ​ស្រស់ស្អាត និង​មើលទៅ​ពិតជា​ក្មេង​ជាង​វ័យ​។

ស្ថិត​ក្នុង​ក្តីចម្ងល់ មហា​ជន​ភាគ​ច្រើន​ ចង់​ដឹង​ថា​តើ​អ្នកស្រី​មាន​អាយុ​ប៉ុន្មាន​?​ ទើបតែ​ពេល​នេះ​តួ​ម្តាយនៅ​ក្នុង​ "ទឹកចិត្ត​មា្តយ" បាន​លាតត្រដាង​ថា​លោក​ស្រី​មាន​អាយុ​ ៧៣​ឆ្នាំហើយ ជាមួយ​គ្នា​នេះ​បាន​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​ព្រោះ​ថា​បើ​ប្រៀប​ធៀប​ទៅ​នឹង​មនុស្ស​ធម្មតា​ ដែល​មាន​អាយុ​៧៣​ឆ្នាំ​ដូចគ្នា​ មើល​ទៅ​ប្រកដ​ជា​ដូចជា​លោកយាយ​ចំណាស់​ជាក់​ជាមិនខាន​។ ប៉ុន្តែ​អ្នកស្រីពិតជា​នៅតែ​ស្រស់ស្អាត​មិន​ចាញ់​ក្មេង ហើយ​អាច​ស្លៀក​សំលៀកបំពាក់​ប្រណិត​យ៉ាង​ស្រស់ស្អាត​ទៀ​ត​ផង​។

ថ្ងៃ​នេះ​តួ​ឯក​ស្រី​ក្នុង​រឿង ​"ជីវិត​ផ្សង​ព្រេង"​ ​បាន​លាតត្រដាង​នូ​វ​អាថ៌​កំបាំង​ដែល​អ្នកស្រី​តែងតែ​ធ្វើ​ជាប្រចាំ ដើម្បី​រក្សា​បាន​សុខភាព​ល្អ សម្រស់​ស្រស់ស្អាត និង​ក្មេង​ជាង​វ័យ គឺ​ការ​ហាត់ប្រាណ​រៀងរាល់ថ្ងៃ និង​ពិសា​ទឹក​ត្រ​ជៀក​កាំ​ប្រ៊េ​នស៍ (BRAND’S)​។

អ្នកស្រី​ គឺជា​មនុស្ស​ម្នាក់​ដែល​យកចិត្តទុកដាក់​ថែរក្សា​សម្រស់​របស់​ខ្លួន​តាំង​ពី​នៅ​ក្មេង ហើយ​តារា​ជើងចាស់​រូប​នេះ​បាន​ស្គាល់​ទឹក​ត្រចៀកកាំ​ប្រ៊េ​នស៍ (BRAND’S) កាលពី​អ្នកស្រី​ថតកុន​នៅ​ប្រទេស​ថៃ នៅ​ពេល​នោះ​មិត្តភ័ក្ដិ​របស់​អ្នកស្រី​បាន​ណែនាំ​អោយ​ពិសា​ទឹក​នេះ ដែល​ល្បី​ជាងគេ​នៅ​ប្រទេស​ថៃ​។​

ចឹង​ប្រិយមិត្ត​ដែល​ចងច់​បាន​រូប​​សម្រស់​ក្មេង​ជាង​វ័យ​នោះ អាច​យកតម្រាប់តាម​អ្នកស្រី ឌី សា​វ៉េ​ត ដើម្បី​ទទួល​បាន​សុខភាព​ល្អ និង​សម្រស់​ក្មេង​ជាង​វ័យ កុំភ្លេច​​ជ្រើសរើស ទឹក​ត្រ​ចៀក​កាំ ប្រ៊េន​ស៍ (BRAND’S) ជា​ទឹក​ត្រ​ចៀក​កាំ​តែ​មួយ​គត់​ដែល​ចម្រាញ់​ចេញពី​សំ​បុក​ត្រ​ចៀ​ក​កាំ​សុទ្ធ​១០០%៕​

ដោយ៖ ថា ម៉ាលីដា