ហេតុ​ផល ៤​យ៉ាង ដែល​អ្នក​មិន​គួរ​ទទួល​ទាន​ទឹក​ត្រជាក់

  • 2017-09-20 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ផឹក​ទឹក​ត្រជាក់ ជា​ទម្លាប់​មួយ​របស់​មនុស្ស​ជា​ច្រើន ជា​ពិសេស​ក្រោយ​ពេល​បរិភោគ​អាហារ​រួច ក៏​ដូច​ជា​ពេល​ហាត់​ប្រាណ​ហើយ​ជា​ដើម។ ទោះ​ជា​យ៉ាង​ណា​ ទម្លាប់​នេះ​ត្រូវ​បាន​គ្រូ​ពេទ្យ​ជា​ច្រើន អះ​អាង​ថា​ មិន​ល្អ​ទេ សម្រាប់​សុខភាព​។ ក្នុង​ន័យ​នេះ អត្ថបទ​នេះ​នឹង​លើក​យក​ពី ហេតុផល ៤​យ៉ាង ដែល​អ្នក​មិន​គួរ​ទទួល​ទាន​ទឹក​ត្រជាក់។ ហេតុ​ផល​ទាំង​នោះ​មាន​ដូច​ត​ទៅ៖

១. ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ៖ អ្នក​ជំនាញ​ជា​ច្រើន​បាន​អះ​អាង​ថា ការ​បរិភោគ​ទឹក ក៏​ដូច​ជា​ភេសជ្ជៈ​ត្រជាក់​បណ្ដាល​ឲ្យ​រួញ​សរសៃ​ឈាម ជា​ហេតុ​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​ទទួល​ទាន។ វា​ក៏​ប៉ះពាល់​ដល់​ដំណើរ​ការ​ស្រូប​យក​ជីវជាតិ​ពី​ចំណី​អាហារ​ផង​ដែរ។

២. ធ្វើ​ឲ្យ​ឈឺ​ ក និង​តឹង​ច្រមុះ៖ ការ​ផឹក​ទឹក​ត្រជាក់ ធ្វើ​ឲ្យ​ឱកាស​នូវ​ការ​ឈឺ ក និង​តឹង​ច្រមុះ​មាន​កម្រិត​ខ្ពស់​ដល់​អ្នក​ទទួល​ទាន ដោយ​វា​ធ្វើ​ឲ្យ​មាន​ការ​កកើត​សំបោរ​ច្រើន​លើស​លប់​ ដែល​រា​រាំង​ដំណើរ​ការ​ប្រក្រតី​នៃ​ផ្លូវ​ដង្ហើម​របស់​អ្នក​ទទួល​ទាន ជា​ហេតុ​ធ្វើ​ឲ្យ​ងាយ​ឆ្លង​ជំងឺ​ដូច​​ជា​ផ្ដាសាយ​ រលាក​បំពង់​ក ជា​ដើម។

៣.ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​រំលាយ​ជាតិ​ខ្លាញ់៖ ការ​បរិភោគ​ទឹក​ត្រជាក់​ ជា​ពិសេស​ភ្លាមៗ​ក្រោយ​ពេល​ពិសា​អាហារ​រួច ធ្វើ​ឲ្យ​សារពាង្គកាយ​អ្នក​ទទួល​ទាន មាន​ភាព​លំបាក​ក្នុង​ការ​រំលាយ​ជាតិ​ខ្លាញ់​ដែល​លើស​សម្រាប់​អ្នក​ទទួល​ទាន ដែល​បង្ក​ជា​ការ​ឡើង​ទម្ងន់​។

៤.ធ្វើ​ឲ្យ​ថយ​ចុះ​ចង្វាក់​បេះដូង៖ នៅ​ពេល​ផឹក​ត្រជាក់ សីតុណ្ហភាព​ទាប​របស់​ទឹក​នេះ ធ្វើ​ឲ្យ​ចង្វាក់​បេះ​ដូង​របស់​អ្នក​ទទួល​ទាន​ធ្លាក់​ចុះ ដែល​បណ្ដាល​ទៅ​ជា​វិល​មុខ ញ័រ​សាច់​ជា​ដើម។

ប្រភព៖ NDTV   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម