ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ គួរ​ប្រតិបត្តិ​​បែបណា ចំពោះ​អ្នកមានគុណ?

  • 2017-09-18 06:35:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដូវ​បុណ្យ​ភ្ជុំ​បាន​មកដល់ បង​ប្អូន​មួយ​ចំនួន​ក៏​បាន​ត្រៀម​ខ្លួន​រួចរាល់ ដើម្បី​ត្រឡប់ទៅ​ជួប​ជុំ​ក្រុម​គ្រួសារ​ អ្នក​ខ្លះ​ក៏​ទៅដល់ស្រុក​កំណើត​រួច​រាល់ បន្ថែម​លើស​នេះ​​ដើម្បី​បង្កើត​ពេលវេលា​ដ៏​រីករាយ​ជាមួយ​សាច់ញាតិ អ្នកមានគុណ​ ឲ្យកាន់តែ​មានតម្លៃ និង​ជា​ការ​ចងចាំ​មួយ​ដែល​មិន​អាច​បំភ្លេច​បាន​ អ្នក​គួ​រតែ​​៖

- ការជួប​ជុំ​គ្រួសារ​៖

ទោះជា​រវល់​យ៉ាងណា កូនៗ​គួរតែ​ចំណាយ​ពេល​វេលារបស់​ខ្លួន នៅ​ជាមួយ​ឪពុកម្តាយ និង​បង​ប្អូន​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។ ការជួប​ជុំ​គ្រួសារ តាម​រយៈ​ការ​វេច​អន្សម ទទួល​អាហារ និង​ដំណើរ​កម្សាន្ត​រួមគ្នា អាច​បង្ហាញ​ភាពជិតស្និទ្ធ និង​ជា​ទិដ្ឋភាព​មួយ​ដែល​ពោរពេញ​ដោយ​ភាពកក់ក្តៅ និង​សុភម​ង្គ​ល ដែល​អ្នកមានគុណ​គ្រប់​រូប​តែងតែ​ប្រាថ្នា​ចង់បាន​។

- ការចូលរួម​ធ្វើ​បុណ្យឧទ្ទិសកុសល​ជាមួយគ្នា​៖

ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ ប្រជា​ជន​កម្ពុជា​គ្រប់​រូប​តែងតែ​ចងចាំ​មិន​ភ្លេច​នូ​វ​រឿង​មួយ គឺ ការធ្វើ​បុណ្យឧទ្ទិសកុសល​ដល់​ដូនតា​ដែល​បាន​ចែក​ឋាន នៅឯ​វត្ត​អារាម​។ ក្រៅពី​ការ​យក​ចង្ហាន់​ទៅ​ប្រគេន​លោក កូនៗ​និង​ក្រុមគ្រួសារ អាច​ចំណាយ​ពេលវេលា​ជាមួយ​គ្នា តាម​រយៈ​ការ បោះ​បាយបិណ្ឌ រាប់​បាត ពូន​ភ្នំ​ខ្សាច់ ឬ​ស្រង់​ព្រះ​ជាដើម ដើម្បី​ឲ្យ​ចិត្ត​កាន់តែ​ស្រស់ថ្លា ជាពិសេស​នោះគឺ ដើម្បី​បង្កើត​ពេលវេលា​ដ៏​មាន​ន័យ ជាមួយ​មនុស្ស​ជា​ទីស្រឡាញ់​នេះ​តែម្តង​។​

- ការជូន​កាដូ​ពិសេស​៖

ក្រៅពី​ការ​ចំណាយ​ពេលវេលា​ទៅលើ​ការកម្សាន្ត និង​ធ្វើបុណ្យ​ជាមួយ​អ្នកមានគុណ​នោះ ការ​ផ្តល់​ជា​កាដូ ក៏​អាច​ធ្វើ​ឲ្យ​អ្នក​មាន​គុណ​មាន​ការ​ចងចាំ​ពិសេស និង​មាន​ន័យ​មិន​អាច​បំ​ភ្លេច​បានដែរ​។ ការផ្តល់​ជា​ថវិកា គឺជា​ចំណែក​មួយ​យ៉ាង​សំ​ខាន់ ប៉ុន្តែ ក្រៅពី​នេះ កូនៗ​ក៏​គួរតែ​ជូន​នូ​វ ផលិតផល ឬ​អាហារ​ដែល​អាចជួយ​ឲ្យ​អ្នក​មានគុណមានសុខភាព​ល្អ អាយុ​វែង និង​សម្រស់​ក្មេង​ជាង​វ័យ​។

ទឹក​ត្រ​ចៀក​កាំ ប្រ៊េន​ស៍ ​ជា​កាដូ​ដ៏​វិសេសសម្រាប់​អ្នកមានគុណ រឺ មនុស្ស​ជា​ទីស្រឡាញ់​របស់​អ្នក​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ព្រោះ​​វាបាន​ឆ្លងកាត់​ម៉ាស៊ីន​ទំនើប FTIR ដើម្បី​បញ្ជាក់ថា​វា​ជា​សម្បុក​ត្រ​ចៀក​កាំ​សុទ្ធ​១០០% ហើយពិតជា​អាច​ជួយ​ឲ្យមនុស្ស​គ្រប់​​គ្នាមានសុខភាព​ល្អ សម្រស់​ក្មេង​ជាង​វ័យ និង អាយុ​យឹនយូរ​៕

ដោយ៖ ថា ម៉ាលីដា