ស្រ្តី​វ័យ​ក្មេង​ម្នាក់ផ្ញើជីវិតនឹងគំនូរ​កូល័រប្រេងនៅប្រាសាទបន្ទាយសម្រែ

  • 2017-09-18 05:23:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​អ្នក​ទេសចរ​ដើ​ចូល​ប្រសាទបន្ទាយ​សម្រែ នោះ​នឹង​បាន​ឃើញ​នារីវ័យ​ក្មេង​ម្នាក់​កំពុង​អង្គុយ​គូរ​គំនូរ​បែប​ធម្ម​ជាតិ និង​រូប​ប្រសាទនានា​នៅ​ជាប់​ផ្លូវ​នោះជាមិន​ខាន។ គំនូរ​ដែល​នារីវ័យ​ក្មេង​រូបនេះ​គូរ​គឺ​ជាប្រ​ភេទ​គំនូរ​កូល័រ​ប្រេង ដែលគំនូរ​ភាគច្រើន​បរិយាយ​ពី​ជីវិត​សាមញរបស់ពល​រដ្ឋ​ខ្មែរ ដែល​មាន​ដូច​ជា​ផ្ទះ​បណ្តែត​ទឹក និង​ផ្ទះ​នៅ​លើ​កោះ​ជាដើម។

(កញ្ញា ចាន់ រ៉ាឌី កំពុងអង្គុយ​គូរគំនូរ)

កញ្ញា​ ចាន់ រ៉ាឌី បាន​ប្រកប​របរនេះ​ជាង​ប្រាំបី​ឆ្នាំ​មក​ហើយ និង​ថា​កញ្ញា​បាន​រៀន​សូត្រ​អាជីពនេះ​ពី​អ្នកជិត​ខាង​របស់​ខ្លួន។ កញ្ញា​ឲ្យ​ដឹងថា​កំនូរ​របស់​កញ្ញា​កើត​ចេញ​ពី​ការ​ស្រម៉ៃ​នូវ​ទិដ្ឋភាព​មួយ​ចំនួន​ដែល​គួប​ផ្សុំ​នឹង​ជីវិត​សាមញ្ញ​របស់​ពល​រដ្ឋ​ខ្មែរ។

(គំនូរ​មួយ​របស់​កញ្ញា ចាន់ រ៉ាឌី)

កញ្ញា​ឲ្យ​ដឹងទៀត​ថា​គំនូរ​របស់​កញ្ញា​ភាគ​ច្រើន​លក់​ឲ្យ​ជនបរទេស ដែល​គំនូរ​មួយ​ផ្ទាំងតម្លៃ​ចន្លោះ​ពី​១៥ ទៅ​២០​ដុល្លារ​ទៅ​តាម​ទំហំនៃគំនូរ។ ទោះ​យ៉ាង​ណា​កញ្ញា​ថា​ ថ្ងៃ​ខ្លះ​កញ្ញា​លក់​មិន​ដាច់​សូម្បី​មួយ​ផ្ទះ​ក៏​មាន​ដែរ។ យ៉ាងណាក្តី យុវតី​អ្នកស្រុក​បន្ទាយ​ស្រី​រូបនេះបន្ត​ថា​កញ្ញា​នៅ​តែ​បន្ត​អាជី​ព​មួយ​នេះ​ទោះបី​ជា​​មិន​សូវ​កាក់​កប​ខ្លាំងក៏​ពិត​មែន​តែ​ថា​ដោយ​ក្តី​ស្រលាញ់​អាជីព​ជា​ជាង​គំនូរកញ្ញា​នៅ​តែបន្តវា​តទៅ​ទៀត​។

អត្ថបទដោយ៖ រស់ សុជាតិ

អត្ថបទពេញនិយម
អត្ថបទថ្មី