ប្ដូរ​អារម្មណ៍​ មក​ទស្សនា​តារា​៤រូប​ តុប​តែង​ខ្លួន​បែប​សម័យ​សង្គម​រាស្ត្រ​និយម

  • 2017-09-21 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សង្គម​រាស្ត្រ​និយម ​គឺជា​សម័យ​កាល​​មួយ​ ដែល​ខ្មែរ​មាន​ភាព​សម្បូរ​សប្បាយ​ និង​ទទួល​បាន​ភាព​រីក​ចម្រើន​យ៉ាង​ខ្លាំង​ស្ទើរ​គ្រប់​វិស័យ បូក​រួម​ទាំង​វិស័យ​សេដ្ឋកិច្ច ការ​អប់​រំ សុខាភិបាល ជា​ដើម​។ ក្នុង​នោះ វិស័យ​កាត់​ដេរ និង​ច្នៃ​ម៉ូដ​សម្លៀកបំពាក់ ក៏​ទទួល​បាន​មាន​ការ​រីក​ចម្រើន​ មិន​ចាញ់​ប្រទេស​ជិត​ខាង​ឡើយ ដោយ​កម្ពុជា​ជំនាន់​នោះមាន​សម្លៀក​បំពាក់​យ៉ាង​ស្រស់​ស្អាត​គួរ​ចង់​គយ​គន់។

ថ្ងៃ​នេះ Sabay នឹង​នាំ​អារម្មណ៍​ប្រិយ​មិត្ត​មក​ទស្សនា​ឈុត​សម្លៀក​បំពាក់​​បែប​ទសវត្សរ៍​ទី​​៦០​ចំនួន​៨​ឈុត ដែល​ច្នៃ​ឡើង​ដោយ​កូន​ខ្មែរ​ក្នុង​ជំនាន់​នេះ​វិញម្ដង​។

ឈុត​ខាង​ក្រោម​នេះ គឺ​ច្នៃ​ឡើង​ដោយ​ក្រុម​​និស្សិត​ពី​សាកល​វិទ្យាល័យ Limkokwing និង​បង្ហាញ​ម៉ូដ​ដោយ​តារា​សម្ដែង​ ផែ គ័ន និង ពេជ្រ សុខេង។​

​​​​​​ឯ​ឈុត​ទាំង​នេះ​វិញ​គឺ​ច្នៃ​ឡើង​ដោយ ហាង​កាបីរ៉ា កាត់ដេរ  និង​បង្ហាញ​ម៉ូដដោយ កញ្ញា ណាក់ ស្រីណា និង កែវ សីហា ក្នុង​ប្រធាន​បទ​ជិះ​រថភ្លើង​ទៅ​លេង​ស្រុក​។

អត្ថបទ៖ សុខណា

រូបភាព៖ Nob Dane Samangkar