អ្នកគ្រូ​ ផេនស៊ី ចែកស្បែកជើងសុទ្ធតែ​​ Brand ល្បីៗ​ ដល់​ក្មេង​ខ្វះទីពឹង

  • 2017-09-18 07:54:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កំប្លែង​ស្រី​ថៃ​ ដែល​ភាគ​ច្រើន​ស្គាល់​ថា​ជា​ អ្នកគ្រូ​ផេស៊ី​នោះ​ គឺ​ជា​តារា​ស្រី​ដែល​តែង​បង្ហាញ​ភាព​សប្បាយ​រីករាយ​ទៅ​កាន់​មហាជន​ទាំង​អស់​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស។

អ្នកគ្រូ​ផេនស៊ី​ ដែល​មាន​ឈ្មោះ​ពិត​ Tukkie Sudarat ជា​តារា​ស្រី​ដែល​ភាព​ល្បីល្បាញ​ខ្លាំង​ តាម​រយៈ​សំនួនវោហារ​ កំប្លុកកំប្លែង​មិន​ចេះ​រីងស្ងួត​ទៅកាន់​អ្នក​គាំទ្រ​របស់​នាង។ យ៉ាង​ណា​មិញ​ ក្រៅ​ពី​ពូកែ​កំប្លែង​ តារា​ស្រី​រូប​នេះ​ ក៏​ជា​សប្បុរសជន​ម្នាក់​ដែល​តែង​មាន​វត្តមាន​ជា​រឿយៗ​ក្នុង​ការងារ​មនុស្ស​ធម៌​ដែរ។

តួ​យ៉ាង​កាល​ពី​ពេល​ថ្មីៗ​នេះ​ អ្នក​គ្រូ​ផេនស៊ី​ បាន​ផ្តល់ស្បែក​ជើង​របស់​នាង​ជា​ច្រើន​សម្រាប់​ ទាំង​កេសៗ​ សុទ្ធ​តែ​មាន​ម៉ាក​យីហោ​ល្បីៗ ដល់​ក្មេង​ខ្វះ​ទីពឹង។ នេះ​ជា​កាយវិការ​សប្បុរស​ធម៌​មួយ​ទៀត​របស់​ Tukky ដែល​តារា​ដទៃ​ទៀត​គួរ​យក​គំរូ​តាម៕

ចុចអាន៖

ប្រភព៖ Mthai   ប្រែ​សម្រួល៖ យី សុធារី