ឡាន​ពិសេស​ ​៥​ ​ម៉ូដែល​ ​បង្អួត​រាង​ក្នុង​ពិពណ៌​រថយន្ត​ ​Frankfurt Motor Show 2017

  • 2017-09-19 03:43:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Frankfurt Motor Show 2017​ ​ជា​ព្រឹត្តិការណ៍​ពិពណ៌​រថយន្ត​ដ៏​ធំ​មួយ​របស់​ប្រទេស​បិតា​ផលិត​យានយន្ត​ប្រចាំ​ទ្វីប​អឺរ៉ុប​ ​គឺ​អាល្លឺម៉ង់​ ​ជា​ឱកាស​ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​មក​ពី​ជុំវិញ​ពិភពលោក​តែង​តែ​បង្អួត​បច្ចេកវិទ្យា​រថយន្ត​ទំនើប​ៗ​។

ក្នុង​ចំណោម​រថយន្ត​ជា​ច្រើន​ម៉ូដែល​ដែល​មាន​វត្តមាន​នៅ​ពិពណ៌​ ​Frankfurt Motor Show 2017​ ​នេះ​ ​Mercedes, Bentley, Porsche, Audi​ ​និង​ ​BMW​ ​ត្រូវ​គេ​ចាត់​ចូល​ជា​ម៉ូដែល​ពិសេស​បំផុត​ប្រចាំ​កម្មវិធី។

Mercedes​ ​បាន​បញ្ចេញ​ ​AMG​ ​ម៉ូដែល​ ​Project One​ ​ជា​រថយន្ត​អគ្គិសនី​ម៉ាស៊ីន​ ​V6​ ​ចំណុះ​ ​១,៦​ ​លីត្រ​ ​កម្លាំង​ ​១ ០០០​ ​សេះ​ ​និង​ល្បឿន​អតិបរមា​ ​៣៥០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

Bentley​ ​ក៏​បង្អួត​រាង​ម៉ូដែល​ ​Bentley Continental GT​ ​ប្រើ​ម៉ាស៊ីន​សាំង​ទម្រង់​ ​W​ ​ប្រើ​ស៊ីឡាំង​ ​១២​ ​(W12)​ ​ចំណុះ​ ​៦,០​ ​លីត្រ​ ​កម្លាំង​ ​៦២៦​ ​សេះ​ ​ប្រអប់​លេខ​ភ្លោះ​ ​៨​ ​វគ្គ។

Porsche​ ​ក៏​មិន​ណយ​ដែរ​ ​ដោយ​បាន​បញ្ចេញ​ម៉ូដែល​ ​Cayenne Turbo​ ​(all-new)​ ​ម៉ាស៊ីន​ទម្រង់​ ​V​ ​ស៊ី​ឡាំង​ ​៨​ ​(V8)(Twin Turbo)​ ​ចំណុះ​ ​៤,០​ ​លីត្រ​ ​កម្លាំង​ ​៥៥០​ ​សេះ​ ​ប្រើ​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ​Tiptronic​ ​៨​ ​វគ្គ។

Audi​ ​មិន​ឲ្យ​ចាញ់​ចិត្ត​គូប្រជែង​ ក៏​បញ្ចេញ​ម៉ូដែល​ ​R8 RWS​ ​ពិសេស​ផលិត​មាន​កំណត់​តែ​ ​៩៩៩​ ​គ្រឿង​ប៉ុណ្ណោះ។ Audi R8 RWS​ ​មាន​ម៉ាស៊ីន​ប្រភេទ​ ​V​ ​ស៊ីឡាំង​ ​១០​ ​(V10)​ ​ចំណុះ​ ​៥,២​ ​លីត្រ​ ​កម្លាំង​ ​៥៤០​ ​សេះ។

BMW​ ​ដែល​ជា​បង​ធំ​នៃ​ក្រុមហ៊ុន​ផលិត​ឡាន​របស់​អាល្លឺម៉ង់​ ​ក៏​បាន​អង្រួន​ពិពណ៍​ ​Frankfurt Motor Show 2017​ ​ជា​មួយ​នឹង​ម៉ូដែល​ ​M5​ ​ប្រើ​ម៉ាស៊ីន​ភ្លោះ​ ​(Twin turbo)​ ​ប្រភេទ​ ​V​ ​ស៊ីឡាំង​ ​៨​ ​(V8)កម្លាំង​ ​៦០០​ ​សេះ​ ​ចំណុះ​ ​៤,៤​ ​លីត្រ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ រដ្ឋ