Barca ប្ដូរ​គោល​ដៅ​ពី Coutinho មក​ចាប់​អារម្មណ៍​ Mane

  • 2017-09-18 07:40:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona កំពុង​បង្ហាញ​​ការ​ចាប់​អារម្មណ៍​លើ​ខ្សែ​បម្រើ​ Sadio Mane របស់​ Liverpool។ នេះ​បើ​យោង​តាម​ប្រភព​ Daily Mirror។

ក្រុម​យក្ស​របស់​កាតាឡាន់​ទើប​តែ​បរាជ័យ​ក្ដៅៗ​ក្នុង​ការ​ផ្ទេរ​យក​ Philippe Coutinho ពី​ទឹកដី​ Anfield ហើយ​នៅ​ពេល​នេះ​ពួកគេ​​ងាយ​ទៅ​រក​​កីឡាករ​​ម្នាក់​ផ្សេង​ទៀត​ពី​ Liverpool ដោយ​សង្ឃឹម​ថា​នឹង​ទទួល​លទ្ធផល​ប្រសើរ​ជាង​មុន។

យ៉ាង​ណា​មិញ​ Barcelona មិន​មែន​ជា​ក្លឹប​តែមួយ​ដែល​ចង់​បាន​កីឡាករ​អន្តរជាតិ​សេណេហ្គាល់​នោះ​ទេ​ ដោយសារ​ Real Madrid និង​ Juventus ក៏​សុទ្ធ​តែ​ចាប់​អារម្មណ៍​ដូចគ្នា។  Mane បច្ចុប្បន្ន​កំពុង​រង​ពិន័យ​មិន​ឲ្យ​លេង​ក្រោយ​ប៉ះ​ទង្គិច​ជាមួយ​អ្នក​ចាំ​ទី Manchester City។ កីឡាករ​វ័យ​២៥​ឆ្នាំ​ស៊ុត​បាន​១៦​គ្រាប់​ចាប់​តាំង​ពី​ផ្ទេរ​មក​ Liverpool៕

ប្រភព៖ Sport English   ប្រែសម្រួល៖ វីរ៉ុត