ចំណុច​សំ​ខាន់ៗ​នៅលើរ​ថយ​ន្ត​ ដែល​អ្នក​មិនគួរ​មើល​រំ​លង​មុន​ពេលធ្វើ​ដំ​ណើ​រ​ផ្លូវ​ឆ្ងាយ​

  • 2017-09-18 08:13:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពី​ធី​បុណ្យ​ភ្ជុំបិណ្ឌ​កាន់តែ​ខិតជិត​មកដល់​ហើយ​ តើ​លោក​អ្នក​ត្រៀ​ម​ខ្លួន​ឬ​នៅ​សម្រាប់​ដំ​ណើ​រ​កម្សាន្តនា​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ​? ដើម្បី​បញ្ចៀស​រាល់​បញ្ហា​ទាំងឡាយ​ ដែល​អាច​នឹង​កើតឡើង​ក្នុង​ពេលធ្វើ​ដំ​ណើ​រ​កម្សាន្ត​ជាយថាហេតុ អ្នក​គួរតែ​នាំយករ​ថយ​ន្ត​របស់​អ្នកទៅ​ធ្វើ​ការត្រួត​ពិ​និត្យ​ជាមុនសិន​មុននឹង​ចេញ​ដំ​ណើ​រ​កម្សាន្ត​ផ្លូវ​ឆ្ងាយ​។ ខាង​ក្រោម​នេះ​ជា​ចំណុច​សំខាន់មួយចំនួនដែល​អ្នក​គួរ​ដឹង៖

- ត្រួត​ពិ​និត្យ​ភ្លើង​រ​ថយ​ន្ត​

អ្វី​ដែល​ងាយស្រួល​បំផុត​និង​ចាំបាច់​បំ​ផុត​ដែល​អ្នក​គួរ​ពិ​និត្យ​លើរ​ថយ​ន្ត​របស់​អ្នក​ គឺ​ប្រ​ព័​ន្ធ​ភ្លើង​បំ​ភ្លឺ​របស់រ​ថយ​ន្ត​។ អ្នក​ត្រូវតែ​ប្រាកដថា​ប្រព័ន្ធ​ភ្លើង​បំ​ភ្លឺ​របស់រ​ថយ​ន្ត​ទាំង​ខាងមុខ​និង​ខាងក្រោយ​ដំ​ណើ​រការ​ធម្មតា​ពេល​ដែល​អ្នកបើកបរ ពីព្រោះ​វា​មាន​សារៈ​សំខាន់​ណាស់​ជាពិសេស​នៅពេល​អ្នក​ធ្វើ​ដំ​ណើ​រ​កម្សាន្ត​ផ្លូវ​ឆ្ងាយ​ទៅ​ខេត្ត​នានា​ជាដើម​។​

- ត្រួត​ពិ​និត្យ​សភាព​របស់​កង់រ​ថយន្ត

តើ​អ្នក​បាន​ត្រួត​ពិ​និត្យ​សំបក​កង់រ​ថយ​ន្ត​ របស់​អ្នក​ហើយ​ឬនៅ​? ទាំង​នេះ​ជា​ចំណុ​ច​ដែល​អ្នក​គួរតែ​ត្រួត​ពិ​និត្យនៅ​លើ​កង់រ​ថយ​ន្ត​មុនពេល​ចេញ​ដំ​ណើ​រ​៖ សម្ពាធ​ខ្យល់​កង់ សឹកកង់ អាយុកាល​នៃ​កង់រ​ថយ​ន្ត និង​សភាព​របស់​កង់​សា​គួរ​ផងដែរ​។ អ្នក​គួរ​ពិ​និត្យ​សម្ពាធ​ខ្យល់​កង់រ​ថយ​ន្ត​ជាប្រចាំ​រួម​ជាមួយនឹង​ស្ថានភាព​របស់​កង់​ផងដែរ​។​ តើ​កង់​សា​គួរ​របស់​អ្នក​អាច​ប្រើប្រាស់​បាន​ដែររឺទេ​? តើ​នៅលើ​សំបក​កង់រ​ថយ​ន្ត​អ្នកមាន​ស្នាម ឬ​រង​ការខូចខាត​ដែរឬទេ​? តើ​ក្រឡា​នៅលើ​សំបក​កង់​របស់​អ្នក​មាន​សភាព​សឹក ឬ​ចាស់​ដែររឺទេ​? បើ​ដូច្នេះ តើ​អ្នក​គួរតែ​ប្ដូរ​សំបក​កង់​ថ្មី​រឺ​យ៉ាងណា​។ ហេតុ​នេះហើយ អ្នក​គួរតែ​យក​រថ​យ្តទៅ​យានដ្ឋាន​ត្រួត​ពិ​និត្យ​សំ​ប​កង់​មុន​ពេលធ្វើ​ដំ​ណើ​រ​កម្សាន្ត​។​

- ត្រួត​ពិ​និត្យ​កម្រិត​ប្រេងម៉ាស៊ីន​ផ្សេងៗ​

កម្រិត​ទឹក​និង​ប្រេងម៉ាស៊ីន​ផ្សេងៗ​នៅក្នុង​រ​ថយ​ន្ត​គួរតែ​ត្រួតពិ​និត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​ជៀ​សវាង​បញ្ហា​ផ្សេងៗ​ដែល​អាច​កើតមាន​នៅពេល​កំពុង​បើកបរ ដូចជា កម្រិត​ប្រេងម៉ាស៊ីន ប្រេង​ចង្កូត ប្រេង​ប្រអប់លេខ ប្រេង​ហ្វ្រាំង ធុង​ទឹក ទឹក​លាង​កញ្ចក់​ខាងមុខ បូករួម​ទាំង​ខ្សែរ​ពាន​និង​ទុយោរ​ផងដែរ​។ អ្នក​គួរតែ​យករ​ថយ​ន្តទៅ​យានដ្ឋាន​ដើម្បី​ត្រួត​ពិ​និត្យ​ទៅលើ​ចំ​ណុ​ច​ទាំង​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ជៀ​សវាង​ហា​និ​ភ័​យ​ផ្សេងៗ​។​

- ត្រួត​ពិ​និត្យ​អាគុយ​

ប្រសិនបើ​អាគុយ​រ​ថយ​ន្ត​របស់​អ្នកប្រើប្រាស់​រយៈពេ​ល​យូរ​មកហើយ អ្នក​គួរ​ត្រួត​ពិ​និត្យ​ឡើង​វិញ​ជាមុនសិន​មុននឹង​ចេញ​ដំ​ណើ​រ​។ អ្នក​អាច​ពិ​និត្យ​មើល​ស្នាម​ប្រេះ​ខូចខាត ឬ​ការ​ហៀរ​ទឹក​ចេញពី​អាគុយ ប្រសិនបើ​ប្រទះឃើញ​កត្តា​ទាំង​នេះ​អ្នក​គួរតែ​យករ​ថយ​ន្ត​ទៅ​យានដ្ឋាន​ដើម្បី​ប្ដូរ​អាគុយ​ថ្មី​ជាបន្ទាន់​។​

- ធុង​ទឹក

ត្រូវ​ពិនិត្យ​ជា​រៀងរាល់​ថ្ងៃ ជៀសវាង​ធ្វើ​ឲ្យ​ម៉ាស៊ីន​ឡាន​ឡើង​កម្ដៅ​ខុស​ធម្មតា ករណី​មាន​បញ្ហា​ផ្លូវ​ឆ្ងាយ​ពិបាក​នឹង​រក​កន្លែង​ជួសជុល​ណាស់។ ចំណុច​តូច​ៗ​ទាំង​នេះ​ត្រូវ​យក​ចិត្ត​ទុកដាក់​ជាង​គេ​បំផុត​មុន​នឹង​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា ព្រោះ​ថា​អាយុ​កាល​យូរ​អង្វែង​នៃ​ម៉ាស៊ីន​រថយន្ត​ក៏​អាស្រ័យ​លើ​ចំណុច​តូចៗ ទាំង​នេះ​ដែរ។

យ៉ាងណា​មិញ​ដើម្បី​ធ្វើ​ការត្រួត​ពិ​និត្យ​រ​ថយ​ន្ត លោក​អ្នក​អាច​មកកាន់​យាន​ដ្ឋាន​ជួសជុលរ​ថយ​ន្ត Ford ដែល​មាន​ជាង​ជំនាញ​បច្ចេកទេស​ជាច្រើន​ ដែល​ទទួលបាន​ការ​ប​ណ្ដុះ​បណ្ដាល​យ៉ាង​ត្រឹមត្រូវ និង​ស្ទាត់​ជំនាញ ព្រម​ទាំង​មាន​ឧបករណ៍​ទំនើបៗ និង​សម្បូរបែប​។ ដើម្បី​ផ្ដល់ជូន​នូ​វ​ភាពងាយស្រួល​ដល់​អតិ​ថិ​ជន យានដ្ឋាន​មាន​បី​ទីតាំង៖

  • ទី​តាំងទី​១ តាម​បណ្ដោយ​ផ្លូវ​មហាវិថី​ព្រះ​មុនីរ​ង្ស ក្បែរ​ស្ថានទូត​វៀតណាម​,
  • ទី​តាំងទី​២ តាម​បណ្ដោយ​ផ្លូវ​ទៅ​អាកាសយានដ្ឋាន​ភ្នំពេញ​ជិត​ស្ថានីយ៍​ប្រេង​តូ​តា​ល់
  • និង​ទី​តាំងទី​៣ ខេត្តសៀមរាប ផ្លូវជាតិ​លេខ​៦​។ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅទៀត យានដ្ឋាន​ជួសជុល​រ​ថយ​ន្ត Ford ក៏​មាន​រថយ​ន្ត​ជួសជុលច​ល័​ត ២៤​ម៉ោង ជូន​ដល់​អតិ​ថិ​ជន​ផងដែរ៕

ដោយ៖ ថា ម៉ាលីដា