១២​ឆ្នាំ​ចុង​ក្រោយ​នេះ​ តើ​កីឡាករ​ណា​ខ្លះ​មាន​វត្តមាន​លើ​គម្រប​ហ្គេម​បាល់ទាត់ FIFA ​?

  • 2017-09-19 11:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ខែ​មិថុនា កន្លង​ទៅ​នេះ ក្រុមហ៊ុន​ហ្គេម​ EA Sports បាន​ប្រកាស​ថា​ខ្សែ​ប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់ Cristiano Ronaldo នឹង​មាន​វត្តមាន​លើ​គម្រប​ហ្គេម​បាល់​ទាត់​ FIFA 18 ដែល​​នឹង​ចេញ​ជា​ផ្លូវ​ការ​នា​ចុង​ខែ​កញ្ញា​នេះ។ បើ​មើល​ទៅ​ក្រោយ​វិញ ក្នុង​រយៈ​១២​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​កីឡាករ​មួយ​ចំនួន​​ក៏​ធ្លាប់​មាន​វត្តមាន​លើ​គម្រប​ហ្គេម​បាល់ទាត់​នេះ​ដែរ​។

កីឡាករ​ទាំង​នោះ​មាន​ដូច​ត​ទៅ

+FIFA 06៖ ខ្សែ​ប្រយុទ្ធ Wayne Rooney និង​ខ្សែ​បម្រើ​ប្រយុទ្ធRonaldinho។

+FIFA 07៖ ខ្សែ​ប្រយុទ្ធ Wayne Rooney និង​ខ្សែ​បម្រើ​ប្រយុទ្ធRonaldinho។

+FIFA 08៖ ខ្សែ​ប្រយុទ្ធ Wayne Rooney និង​ខ្សែ​បម្រើ​ប្រយុទ្ធRonaldinho។

+FIFA 09៖ ខ្សែ​ប្រយុទ្ធ Wayne Rooney និង​ខ្សែ​បម្រើ​ប្រយុទ្ធRonaldinho។

+FIFA 10៖ ខ្សែ​ប្រយុទ្ធ Wayne Rooney ខ្សែ​ប្រយុទ្ធ​ស្លាប Theo Walcott និង​ខ្សែ​បម្រើ Frank Lampard។

+FIFA 11៖ ខ្សែ​ប្រយុទ្ធ Wayne Rooney និង​ខ្សែ​បម្រើ​ប្រយុទ្ធRicardo Kaká។

+FIFA 12៖ ខ្សែ​ប្រយុទ្ធ Wayne Rooney និង​ខ្សែ​បម្រើ Jack Wilshere។

+FIFA 13៖ ខ្សែ​ប្រយុទ្ធ Lionel Messi។

+FIFA 14៖ ខ្សែ​ប្រយុទ្ធ Lionel Messi។

+FIFA 15៖ ខ្សែ​ប្រយុទ្ធ Lionel Messi និង​ខ្សែ​ប្រយុទ្ធ​ស្លាប Eden Hazard។

+FIFA 16៖ ខ្សែ​ប្រយុទ្ធ Lionel Messi។

+FIFA 17៖ ខ្សែ​ប្រយុទ្ធ​ស្លាប Marco Reus។

ដោយ​ផ្អែក​ទៅ​លើ​គម្រប​ផ្លូវ​ការ​ទាំង​នេះ​របស់​ហ្គេម​ FIFA ក្នុង​រយៈ​ពេល​ ១២​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​កីឡាករ​ចំនួន ៨​រូប​ដែល​មាន​វត្តមាន​គម្រប​ហ្គេម​ដ៏​ល្បី​មួយ​នេះ​មុន​ពេល​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច Cristaino Ronaldo ត្រូវ​បាន EA Sports ប្រកាស​ឲ្យ​ក្លាយ​ជា​កីឡាករ​បន្ទាប់​ដែល​មាន​វត្តមាន​លើ​គម្រប​ហ្គេមFIFA 18។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស Wayne Rooney បាន​បង្ហាញ​ខ្លួន​ដល់​ទៅ ៧​ដង​នៅ​លើ​គម្រប​ហ្គេម​បាល់ទាត់​នេះ ខណៈ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​អាហ្សង់ទីន Lionel Messi ព្រម​ទាំង​ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល Ronaldinho មាន​វត្តមាន​ ៤​ដង​ដូច​គ្នា​ក្នុង​រយៈ​ពេល​ ១២​ឆ្នាំ​នេះ។ Hazard, Walcott, Lampard, Wilshere និង Reus សុទ្ធ​តែ​បាន​បង្ហាញ​ខ្លួន​លើ​គម្រប​ហ្គេម​ដ៏​ល្បី​មួយ​នេះ បើ​ទោះ​ជា​វត្តមាន​នេះ​មាន​តែ​ចំនួន​មួយ​លើក​ក៏​ដោយ៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ជាន ចាន់រ៉ា