ហង្ស ម៉ារីនី ចាប់​ដៃ​ជា​មួយ​តារាប្រុស​ម្នាក់​ ដើរ​លើ​ជំហាន​ថ្មី​

  • 2017-09-20 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ ហង្ស ម៉ារីនី ដែល​បាន​ប្រកាស​ផ្អាក​ទទួល​​ថត​ភាពយន្ត​ផ្សេងៗ​ កាល​ពី​កណ្ដាល​ឆ្នាំ​២០១៧​កន្លង​ទៅ​ បាន​ប្រាប់​ Sabay ថា​នា​ពេល​ថ្មីៗ​នេះ នាង​បាន​​ចាប់​ដៃ​គូរ​ជា​មួយ​សិល្បករ​​ម្នាក់​ដើម្បី​ផលិត​បទចម្រៀង​វិញ​ម្ដង។

ម៉ារីនី​ បញ្ជាក់​ថា​តារា​ប្រុស​នោះ​គឺ លោក អ៊ែររាជ ដែល​អ្នក​សិល្បករ​ចម្រៀង​រ៉េប និង​ជា​អ្នក​និពន្ធ​បទ​ភ្លេង​មួយ​រូប​ប្រចាំ​ប្រទេស​កម្ពុជា ក្នុង​គោល​បំណង​លើក​ស្ទួយ​វិស័យ​ចម្រៀង​តែ​ងនិពន្ធ​ថ្មី​។

ដោយ​សុំ​លាក់​ចំណង​ជើង​ ម៉ារីនី បង្ហើប​ថា​ រូប​នាង​ និង​ អ៊េររាជ​ បាន​រួម​គ្នា​និពន្ធ​ទំនុក​ភ្លេង​ និង​ទំនុក​ច្រៀង​រួច​ហើយសម្រាប់​ចម្រៀង​របស់​ខ្លួន នៅ​ឡើយ​តែ​ថត​សំឡេង និង​ត្រៀម​ចេញ​ជា​ Audio នៅ​ក្រោយ​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះប៉ុណ្ណោះ។ នាង​បន្ថែម​ថា ​បទ​ដំបូង​បំផុត​របស់​នាង​មួយ​បទ​​នេះ ​គឺ​ជា​ចម្រៀង​បែប​ស្នេហា​យុវវ័យ​ ដែល​មាន​លាយ​ឡំចង្វាក់​រ៉េប​ចែចង់​បន្តិច​បន្តួច​ពី​ភាគី​ខាង​ប្រុស៕

ចុចអាន៖ ជុំវិញរឿងរ៉ាវ​ ហង្ស ម៉ារីនី

ចុចអាន៖ ព័ត៌មានសិល្បៈថ្មីបំផុត

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម