តម្លៃ​ជួល​ហាង​របស់ Jessica នៅ​សហរដ្ឋអាមេរិក ខ្ពស់កប់ពពក

  • 2017-09-18 09:00:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាង​សំលៀកបំពាក់​ម៉ាក​ល្បី យីហោ BLANC & ECLARE របស់​អតីត​ចម្រៀង​ក្រុម​ Girls' Generation ស្ថិត​នៅ​ក្នុង​តំបន់​ពាណិជ្ជកម្ម​មួយ​ក្នុង​ទីក្រុង​ញូយ៉ក​ ដែល​ជា​ទីតាំង​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​គេ​នៅ​សហរដ្ឋ​អាមេរិក។

ហាង​សំលៀក​បំពាក់​ដ៏​ប្រណីត​របស់​ Jessica បាន​បង្ហាញ​ខ្លួន​យ៉ាង​ត្រដែត​ក្នុង​តំបន់​នោះ​ ជាមួយ​ការ​រចនា​អគារ​យ៉ាង​ស៊ីវិល័យ។ មាន​ទីតាំង​នៅ​កន្លែង​ថ្លៃ​បែប​នេះ​ អ្នក​គាំទ្រ​ជា​ច្រើន​ច្បាស់​ជា​ចង់​ដឹង​ណាស់​ថា​ តើ​ថៅកែ​ហាង​ស្រី​វ័យ​ក្មេង​រូបនេះ​ ត្រូវ​ជួល​អស់​ប៉ុន្មាន​ទៅ?

បើ​យោង​តាម​វិបសាយ​អចលនទ្រព្យ​មួយ​ បាន​បង្ហាញ​ថា​ហាង​ BLANC & ECLARE នេះ​ ពោល​គឺ​ក្នុង​មួយ​ខែ​ Jessica ត្រូវ​ចំណាយ​ ៥០៩,០០០ដុល្លារ​ ហើយ​បើ​គិត​មួយ​ឆ្នាំ​ពេញ​ បូក​រួម​នឹង​ថ្លៃ​សម្អាត​បរិវេណ​ខាង​ក្រៅ​ គឺ​ត្រូវ​ចំណាយ​រហូត​ដល់​ទៅ​ ៦,១លានដុល្លារ។

ដោយសារ​ថ្លៃ​ជួល​មាន​តម្លៃ​ថ្លៃ​លើសលប់​នេះ​ អ្នក​គាំទ្រ​កាន់​តែ​ច្បាស់​ហើយ​ថា ​តើ​ផលិតផល​ម៉ាក​ល្បី​របស់​ Jessica ទទួល​ជោគជ័យ​យ៉ាងណា​ហើយ​ ព្រោះ​បើ​មិន​កាក់កប​ទេ​ ម្ចាស់​ហាង​ច្បាស់​ជា​ មិន​អាច​ទប់ទល់​ថ្លៃ​ចំណាយ​សន្ធឹកសន្ធាប់​យ៉ាង​នេះ​បាន​ឡើយ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី