មនុស្ស​តុក្កតា Ken Doll ត្រូវ​គេ​ឃាត់​ខ្លួន​នៅ​ប្រលាន​យន្ត​ហោះ​ព្រោះហេតុផល១

  • 2017-09-22 02:59:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Rodrigo Alves ដែល​ល្បី​ឈ្មោះ​ថា​​ជា​ មនុស្ស​តុក្កតា​ Ken Doll នោះ​ត្រូវ​បាន​គេ​ឃាត់​ខ្លួន​នៅ​ប្រលាន​យន្តហោះ​នៅ​ទីក្រុង Dubai ដោយ​សារ​តែ​រូប​ថត​នៅ​ក្នុង​លិខិត​ឆ្លង​ដែន​របស់​លោក​មិន​ដូច​ជា​រូប​រាង​ពិត​ខាង​ក្រៅ។

រូប​នៅ​លើ​លិខិត​ឆ្លង​ដែន

បុរស​ម្នាក់​នេះ​បាន​ចំណាយ​ប្រាក់​ដល់​ទៅ​ជាង​ ៥០​ម៉ឺន​ដុល្លារ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ដើម្បី​វះ​កាត់​ផ្ទៃ​មុខ​និង​ដង​ខ្លួន។

នេះ​មិន​មែន​ជា​ការ​ភ្ញាក់​ផ្អើល​ទេ​ ដែល​មុខ​មាត់​លោក​ផ្លាស់​ប្ដូរ​ដោយ​សារ​វះ​កាត់​ច្រើន​ដង​ពេក​ រហូត​ដល់​ថ្នាក់​ម៉ាស៊ីន​កំណត់​សម្គាល់​ទ្រង់ទ្រាយ​មុខ​ខាង​ក្រៅ​ និង​មុខ​មាត់​នៅ​ក្នុង​លិខិត​ឆ្លង​ដែន​មិន​បាន​។

ហេតុ​ដូច្នេះ​ហើយ​ទើប​លោក​ត្រូវ​រង​ចាំ​រហូត​ដល់​ពេល លោក​អាច​ឲ្យ​អ្នក​ធ្វើ​ការ​នៅ​ទី​នោះ​ឆែក​ជំនួស​ម៉ាស៊ីន​វិញ។

គោល​បំណង​ដែល​លោក​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អារ៉ាប់​ (United Arab Emirates) គឺ​ដើម្បី​ចូល​រួម​កម្មវិធី​សម្ពោធ​ សណ្ឋាគារ​ថ្មី​​ល្បី​ឈ្មោះ​មួយ​ ប៉ុន្តែ​បែរ​ជា​ត្រូវ​អាក់​ខាន​ទៅ​វិញ​ដោយ​សារ​លោក​ត្រូវ​ជាប់​នៅ​ប្រលាន​យន្ត​ហោះ​ដល់​ទៅ​ជាង​៣​ម៉ោង​ឯណោះ​ ទម្រាំ​តែ​ចេញ​រួច។

ហើយ​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​ បុរស​ម្នាក់​នេះ​ក៏​បាន​បង្ហើប​ថា​ចង់​កែ​ភេទ​ជា​ស្រី​វិញ ព្រោះ​មិន​ចង់​ក្លាយ​ជា​បុរស​ស្បែក​យារ​​នៅ​វ័យ​ចំណាស់ ដោយ​យក​គំរូ​តាម​​ Caitlyn Jenner៕

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម