ឃើញ​វីដេអូ​នេះ​ក្រុមហ៊ុន Honda ត្រៀម​ចេញ​អី​ថ្មី​ទៀត​ហើយ​មើល​ទៅ

  • 2017-09-22 03:59:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន អិន ស៊ី អិច ហុងដា បាន​បញ្ចេញ​វីដេអូ​ដ៏​ចម្លែក​មួយ ដោយ​មើល​តាម​វីដេអូ​បាន​បង្ហាញ​ថា​នឹង​មាន​អ្វី​ដែល​ថ្មី ប្លែក និង​មិន​ដូច​ពីមុន ហើយ​វា​នឹង​មកដល់​ក្នុង​ខែ​កញ្ញា​នេះ។

វីដេអូ​ស្ថិត​ក្នុង​ភាព​អាថ៌​កំបាំង ដែល​មិន​មាន​បញ្ចេញ​រូបរាង ថា​ជា​ម៉ូតូ ឬ​ឡាន ឬ​វត្ថុ​អ្វី​ផ្សេង ដែល​ធ្វើ​ឲ្យ​គ្រប់គ្នា​ពិបាក​សន្មត​ថា​វា​ជា​អ្វី តែ​ក្នុង​វីដេអូ​មួយ​នេះ មាន​ប្រយោគ​មួយ​ចំនួន​ដូចជា “Why look alike?” (ហេតុអ្វី​ត្រូវ​ដូច​អ្នក​ដទៃ?) “ Why normal? “ (ហេតុអ្វី​ចាំបាច់​ត្រូវ​សាមញ្ញ?) និង “No More Normal“ (លើស​ពី​ភាព​សាមញ្ញ)។

អ៊ីចឹង​ចង់​ដឹង​ក្នុង​ខែ​កញ្ញា​នេះ Honda មាន​អ្វី​ដែល​លើស​ពី​ភាព​សាមញ្ញ កុំភ្លេច​តាម​ដាន​ផេក​ហ្វេស​ប៊ុក Honda Cambodia NCX ទាំង​អស់​គ្នា៕

​ទស្សនា​វីដេអូ​ខាងក្រោម​៖​

​ ​ ​

អត្ថបទ៖ វិទូ

អត្ថបទពេញនិយម