Neymar ដាច់​ចិត្ត​សុំទោស Cavani ដើម្បី​បញ្ចប់​រឿង

  • 2017-09-22 03:23:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ថ្លៃ​ជាង​គេ​លើ​លោក Neymar បាន​សម្រេច​ចិត្ត​សុំ​អភ័យទោស​ទៅ​កាន់​មិត្ត​រួម​ក្រុម Edinson Cavani ក្រោយ​ប៉ះ​ទង្គិច​​ដណ្ដើម​គ្នា​ទាត់​ Free-Kick និង​ប៉េណាល់ទី​កាល​ពី​​សប្ដាហ៍​មុន។

អំឡុង​ពេល Paris Saint-Germain យក​ឈ្នះ​ ២-០ លើ Lyon កាល​ពី​អាទិត្យ​មុន​ Neymar និង Cavani បាន​ជជែក​វែកញែក​គ្នា​​សម្រាប់​ការ​ទាត់​បាល់​ពិន័យ មុន​ពេល​អ្នក​ទាំង​ពីរ​ប៉ះ​ទង្គិច​សម្ដី​គ្នា​ខ្លាំង​នៅ​ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់​ក្រោយ​ប្រកួត​ចប់។ នេះ​​បើ​តាម​ការ​បញ្ជាក់​របស់​លោក Unai Emery អ្នក​ចាត់​ការ PSG។

យ៉ាងណាក្ដី យោង​​តាម​កាសែត​បារាំង L'Equipe បាន​ចុះផ្សាយ​ថា Neymar ពេល​នេះ​​បញ្ចុះ​ភាព​តានតឹង​របស់​ខ្លួន ដោយ​បាន​សុំទោស​ទៅ​កាន់ Cavani និង​​មិត្តរួម​ក្រុម​ទាំង​មូល។ ប្រធាន​ក្រុម  Thiago Silva ត្រូវ​បាន​ដឹង​ថា ជា​អ្នក​សម្រុះសម្រួល​ឲ្យ​​ Neymar និយាយ​សុំទោស​ទៅ​កាន់​អ្នក​គ្រប់គ្នា៕ ​​​

ចុចអាន៖

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី