CL បញ្ចេញ​បទ​ថ្មី​ OST ក្នុង​រឿង "My Little Pony”

  • 2017-09-22 03:40:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ព្រឹក​ថ្ងៃ​ទី ២២ ខែ​កញ្ញា​នេះ​ CL បាន​ប្រកាស​ផ្សព្វផ្សាយ​ពី​បទ​ចម្រៀង​ថ្មី​របស់​ខ្លួន​ដែល​មាន​ចំណង​ជើង​ថា "NO BETTER FEELIN” ច្រៀង​ជា​ភាសា​អង់គ្លេស​។ បទ​ចម្រៀង​នេះ​គឺ​ជា​បទ​ចម្រៀង​ក្នុង​សាច់​រឿង (OST) សម្រាប់​ភាព​យន្ត​គំនូរ​ជីវចល "My Little Pony” ដែល​នឹង​ដាក់​បញ្ចាំង​នៅ​តាម​រោង​កុន​ដើម​ខែ​ក្រោយ។

នៅ​ក្នុង​នោះ​អាល់ប៊ុម​នោះ​ដែរ CL ត្រូវ​បាន​គេ​ជ្រើស​រើស​ឲ្យ​ចូល​ច្រៀង​បញ្ចូល​​សាច់​រឿង​នេះ​ជាមួយ​នឹង​តារា​ចម្រៀង​ល្បីៗ ជា​ច្រើន​ដូច​ជា Sia, Lukas Graham, Rachel Plattern និង​ក្រុម DNCE ជា​ដើម។ គូស​បញ្ជាក់​ថា​បទ​ចម្រៀង​នេះ​មាន​ដាក់​លក់​តែ​លើ​ iTune Store តែ​ប៉ុណ្ណោះ​ ប៉ុន្ដែ​ក៏​អាច​ស្តាប់​បាន​ចំពោះ​អ្នក​ប្រើ​ប្រាស់​ Apple Music៕

អ្នក​អាច​ស្ដាប់​ Preview ខ្លះ​ៗពី​បទ​នេះ​តាម​រយៈ​តំណរ​នេះ...

អាន​អត្ថបទ៖

ប្រភព៖ facebook   ប្រែ​សម្រួល៖ ធារ៉ូ