មនុស្ស​ស្រីអាយុ​ច្រើន​ ហើយ​នៅ​លីវ​ទៀត គឺ​ដឹង​តែ​បាន​ស្វាមី​អាយុ​ប្អូន?

  • 2017-09-22 04:01:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​មនុស្ស​ស្រី អាយុ​ក្បែរ​៣០​ឆ្នាំ​ហើយ​នៅ​លីវ​ទៀត គឺ​ហៅ​ថា​ក្រមុំ​ចាស់​បាន​ហើយ។ ដែល​សំខាន់​ជាង​នេះ​ទៀត​នោះ​គឺ មិន​ងាយ​មាន​ប្រុស​កំលោះ​ឯណា​​នៅ​លីវ​ដល់​អាយុ​៣០​ឆ្នាំ​ជាង ហើយ​មក​រៀប​ការ​ជាមួយ​នោះ​ទេ។ ដូច្នេះ​ហើយ មនុស្ស​ស្រី​អាយុ​ច្រើន ហើយ​នៅ​លីវ ដឹង​តែ​បាន​ស្វាមី​អាយុ​ប្អូន​ហើយ​ឬ?

នេះ​ជា​អ្វី​ដែល​មនុស្ស​ស្រី​បារម្ភ សូម្បី​តែ​បុស្បា​តួ​ស្រី​ក្នុង​រឿង «ប្ដី​លេង ប្រពន្ធ​មែន» ក៏​បារម្ភ​នឹង​រឿង​នេះ​ដែរ រហូត​ដល់​នាង​សន្យា​នឹង​ខ្លួន​ឯង​ថា ដាច់​ខាត​មិន​យក​ស្វាមី​អាយុ​ប្អូន​នាង​ឡើយ ទោះ​បី​ជា​ត្រូវ​រស់​នៅ​ម្នាក់​ឯង​ក៏​ដោយ។

តែ​មិន​ដូច​ការ​រំពឹង​ទុក បុស្បា​ត្រូវ​​គ្រួសារ​បង្ខំ​ឱ្យ​រៀបការ​ជាមួយ​បុរស​ដ៏​សង្ហា​ម្នាក់​ឈ្មោះ​រ៉ាជីង ​ជា​ថ្នូរ​នឹង​ការ​ដែល​នាង​អាច​បន្ត​ក្ដី​ស្រមៃ ធ្វើ​ជា​អ្នក​ថត​រូប​បាន។

ចង់​ដឹង​ដល់​ហើយ ថា​ស្នេហា​ជា​មួយ​ស្វាមី​អាយុ​ប្អូន​របស់​បុស្បា នឹង​ធ្វើ​ឱ្យ​អារម្មណ៍​មិត្ត​អ្នក​អាន​ផ្អែមល្ហែម​ហើយ​កក់​ក្ដៅ​ប៉ុនណា កុំ​ភ្លេច​រង់ចាំ​អាន​រឿង​ «ប្ដី​លេង ប្រពន្ធ​មែន» ដែល​ជា​ស្នាដៃ​និពន្ធ​របស់​កញ្ញា គឹម ឌីណា ចេញ​ផ្សាយ​នៅ​លើ​ប្រលោមលោកSabay ថ្ងៃ ចន្ទ ទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៧


ចូល​ទៅ​កាន់​ផេក​ហ្វេសប៊ុក​របស់​ប្រលោមលោកsabay ចុច​ត្រង់​នេះ

របៀប​ងាយៗ​ដើម្បី​អាន​ប្រលោម​លោក​sabay ចុច​ត្រង់​នេះ

Download ប្រលោមលោក​sabay លើ ios ចុច​ត្រង់​នេះ

Download ប្រលោមលោក​sabay លើ Android ចុច​ត្រង់​នេះ

អត្ថបទ៖ ខ្មៅ

អត្ថបទពេញនិយម