ដឹង​ថត​រឿង​១​ថ្ងៃ​ កុមារី​រូប​ស្អាត​ ឈូឈូ ទទួល​បាន​តម្លៃ​ខ្លួន​ប៉ុន្មាន​ពី​ផលិតកម្ម​ទេ?

  • 2017-09-22 04:31:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លង​កាត់​បទ​ពិសោធន៍​ក្នុង​ការ​សម្ដែង​ខ្សែភាពយន្ត​ភាគ​ និង​ខ្នាត​ធំ​ជា​ច្រើន​រឿង​​កន្លង​មក​នេះ​កុមារី អាង សុជាតា ហៅ ​ឈូឈូ ​​ទទួល​បាន​តម្លៃ​ខ្លួន​ប៉ុន្មាន​ពី​​ម្ចាស់​ផលិតកម្ម​។

ទាក់​ទង​តម្លៃ​ខ្លួន​​​​​​ក្នុង​ការ​ថត​រឿង​​​ ឈូឈូ បាន​ប្រាប់​ Sabay ថា​ ​ចាប់​តាំង​ពី​ចូល​ប្រលូក​សិល្បៈ​​រហូត​មក​ដល់​ពេល​នេះ​តម្លៃ​ខ្លួន​​ សម្រាប់​​​​ខ្សែភាពយន្ត​ភាគ​ និង​ខ្នាត​ធំ​​នាង​ យក​តម្លៃ​ខុស​គ្នា​ទៅ​តាម​​ប្រភេទ​រឿង​។ ​ក្មេង​ស្រី​វ័យ​ ១៣ឆ្នាំ​រូប​នេះ​បន្ត​​ថា​៖​ "​ ក្នុង​១​ថ្ងៃ​ចំពោះ​ការ​ថត​ខ្សែភាពយន្ត​ភាគ​ខ្ញុំ​ទទួល​បាន​ពី​ម្ចាស់​ផលិតកម្ម​ ៧០ដុល្លារ​ ចំណែក​ឯ​រឿង​ខ្នាត​ធំ​វិញ​ក្នុង​១​ថ្ងៃ​​ខ្ញុំ​ទទួល​បាន​ ១០០ដុល្លារ​"។

មូល​ហេតុ​ដែល​ ឈូឈូ យក​តម្លៃ​ខ្លួន​ខុស​គ្នា​រវាង​រឿង​ភាគ​ និង​រឿង​ដុំ​ដោយ​សារ​តែ​ រឿង​ភាគ​មាន​រយៈ​ពេល​វែង​អាច​សម្ដែង​បាន​ច្រើន​ថ្ងៃ​ចំណូល​ក៏​បាន​ច្រើន​ទៅ​តាម​ហ្នឹង​ដែរ​។​​​ បើ​​រឿង​ខ្នាត​ធំ​វិញ​​​មាន​រយៈ​ពេល​ខ្លី​ចំណែក​ឯ​ចំនួន​ថ្ងៃ​ថត​ក៏​តិច​​ដូច្នេះ​ហើយ​ទើប​នាង​​ទាម​ទារ​តម្លៃ​ខ្លួន​ រឿង​ដុំ​ថ្លៃ​ជាង​រឿង​ភាគ​​ក្នុង​១​ថ្ងៃ​៕

ចុចអាន៖មិន​ធម្មតា​!​​​ កុមារី ឈូ​ឈូ​ មាន​ផលិតកម្ម​ជាច្រើនដណ្ដើម​គ្នា​កក់​​​ទុក​ធ្វើ​តួ​ឯក​ពេល​ធំ​ឡើង

ចុចអាន៖Autumn Allen កូន​កាត់​ខ្មែរ​អាមេរិក​កាន់​តែ​ធំ​កាន់​តែ​ស្រស់​ស្អាត

​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម