Google សម្រេច​ចាយ​លុយ​ ១,១ ពាន់​លាន​ដុល្លារ សង្គ្រោះ​ HTC

  • 2017-09-23 02:33:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្មីៗ​នេះ​ក្រុមហ៊ុន​ Google និង​ HTC បាន​​ប្រកាស​ពី​ការ​សម្រេច​ចិត្ត​លើ​ការ​ដោះ​ដូរ​ទ្រង់ទ្រាយ​ធំ​មួយ ដែល​មាន​ទំហំ​ទឹក​ប្រាក់​ ១,១ ពាន់​លាន​ដុល្លារ។

ការ​ដោះ​ដូរ​នេះ​គឺ​បុគ្គលិក​ក្រុមហ៊ុន​ HTC ជា​ច្រើន​​ រួម​មាន​បុគ្គលិក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ផលិត​ ទូរសព្ទ​ Google Pixel នឹង​ត្រូវ​​បម្រើ​ការងារ​ជា​មួយ​ Google។ មួយ​ផ្នែក​ទៀត​នៃ​ការ​ដោះ​ដូរ​​គឺ​ Google នឹង​ទទួល​បាន​នូវ​សិទ្ធ​លើ​ការ​ប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិ​មួយ​ផ្នែក​ដែល​ជា​កម្មសិទ្ធិ​បញ្ញា​របស់​ HTC។ អ្វី​ដែល​ HTC បាន​មក​វិញ​គឺ​ទឹក​ប្រាក់​ ១,១ ពាន់​លាន​ដុល្លារ ដើម្បី​សង្គ្រោះ​ក្រុមហ៊ុន​ដែល​​រង​ការ​ខាត​បង់​ក្នុង​រយៈពេល​ ៩ ត្រីមាស​ជាប់ៗ​គ្នា។

HTC U11

បញ្ជាក់​ថា​ HTC នៅ​តែ​រក្សា​ទុក​ប្រតិបត្តិការ​ផ្នែក​ឌីហ្សាញ​ និង​ផលិត​ស្មាតហ្វូន​របស់​ខ្លួន​ ខុស​ពី​ការ​រាយការណ៍​កន្លង​មក​ដែល​ថា​លក់​ទៅ​ឲ្យ​ Google។ HTC ក៏​បាន​បង្ហើប​ដែរ​ថា​​បច្ចុប្បន្ន​ខ្លួន​កំពុង​ដុត​ដៃ​ដុត​ជើង​លើ​ការ​ផលិត​ស្មាតហ្វូន​ម៉ូដែល​ថ្មី​ដែល​នឹង​ស្នង​ដំណែង​ HTC U11៕​​​​​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង