Lay ត្រឡប់​មក​វិញ​ម្នាក់​ឯង​ស្រប​ពេល EXO កំពុង​ផ្សព្វផ្សាយ​បទ​ថ្មី

  • 2017-09-23 03:11:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ក្រុម​ចម្រៀង EXO-M គឺ Lay ត្រៀម​ត្រឡប់​មក​ជួប​អ្នក​គាំទ្រ​របស់​ខ្លួន​វិញ​ហើយ​បន្ទាប់​ពី​អាក់​ខាន​ក្នុង​ការ​ត្រឡប់​មក​វិញ​ជាមួយ​ EXO កាល​ពី​ពេល​ថ្មីៗ​នេះ​ដោយ​សារ​រវល់​ការងារ​នៅ​ប្រទេស​ចិន។

ការ​ត្រឡប់​មក​វិញ​ម្នាក់​ឯក​លើក​នេះ​​ផលិតកម្ម SM មិន​បាន​​បញ្ជាក់​កាល​បរិច្ឆេទ​ច្បាស់​លាស់​នៅ​ឡើយ​ទេ ដោយ​ម្សិល​មិញ​ផលិតកម្ម​យក្ស​នេះ​ទម្លាក់​ត្រឹម​រូប​ផ្សព្វផ្សាយ​អាល់ប៊ុម​ថ្មី​ប៉ុណ្ណោះ ដែល​មាន​ឈ្មោះ​ថា “This Autumn: Tell You A Secret.”។ ចំពោះ​ចំណង​ជើង​​បទ​ចម្រៀង​វិញ​គឺ​មិន​ទាន់​ច្បាស់​ការ​នៅ​ឡើយ​ទេ ប៉ុន្តែ​អ្នក​គាំទ្រ​ភាគ​ច្រើន​គិត​ថា “Baby” “Tell Me” និង “Please” អាច​ជា​ចំណង​ជើង​បទចម្រៀង​សម្រាប់​អាល់ប៊ុម​នេះ​។

សមាជិក​ជនជាតិ​ចិន រូប​នេះ​បាន​ខក​ខាន​ត្រឡប់​​មកវិញ​ជាមួយ​ EXO ក្នុងអាល់ប៊ុម "The War” មាន​ដូចជាបទ "Power" "The Eve" "Kokobob” ជាដើម។ កាល​ពី​ឆ្នាំ​មុន​ Lay បាន​​បង្ហាញ​ខ្លួន​ជាតារា​ចម្រៀង​ទោល (Solo Debut) ជាមួយ​បទ "Lost Control”៕​​​​​

ប្រភព៖ Soompi   ប្រែ​សម្រួល៖ Samedy

អត្ថបទពេញនិយម