រថយន្តបុក​ទ្រុឌក្បាល ទទួលបាន​សំណង​ជាង ៣៦លានដុល្លារ

  • 2017-09-23 06:21:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុមារី ១១​ឆ្នាំ​ រស់​នៅ​សហរដ្ឋ​អាមេរិក បាន​ឈ្នះ​ក្ដី​​ដោយ​ទទួល​សំណង ៣៦​លាន​ដុល្លារ ​បន្ទាប់​ពី​រថយន្ត​មួយ​គ្រឿង​​បុក​ទ្រុឌ​ក្បាល ខណៈ​ពេល​នាង​​ដើរ​ឆ្លង​ផ្លូវ​ទៅ​ជិះ​រថយន្ត​ក្រុង​​​របស់​សាលា​បឋម Bonnie Oehl  នៅ​រដ្ឋ​កាលីហ្វញ៉ា ​កាល​​ពី​ថ្ងៃ​​ទី ៣​តុលា ឆ្នាំ ​២០១២។

​កុមារី​នេះ​មាន​ឈ្មោះ Isabella Escamilla Sanchez ពេល​កើត​ហេតុ​នាង​មាន​អាយុ ៦ឆ្នាំ នាង​ត្រូវ​​រថយន្ត​ធុន​តូច​ប្រភេទ Subaru Impreza បុក​ខ្ទាត​លើ​អាកាស​ចម្ងាយ ២១​ម៉ែត្រ​នៅ​​ទីក្រុង Highland រដ្ឋ​កាលីហ្វញ៉ា។

កុមារី Sanchez ​បាន​កើត​ជំងឺ​បេះ​ដូង បន្ទាប់​ពី​ធ្លាក់​ដល់​ដី​វិញ ព្រម​ទាំង​បាក់​​ឆ្អឹង​ក ​ឆ្អឹង​ដៃ ​ជើង និង​ត្រគាក។ ក្រុម​គ្រួសារ​កុមារ​រងគ្រោះ​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​ក្រុមហ៊ុន​រថយន្ត​ក្រុង​​របស់​សាលា Durham School Services ក្នុង​ឆ្នាំ ២០១៣ ដោយ​ចោទ​ថា មិន​បាន​ប្រាប់ និង​ការ​ពារ​ពេល​ក្មេង​ឆ្លង​ផ្លូវ។

​បន្ទាប់​ពី​បើក​សវនា​ការ​​ចំនួន ៥​សប្ដាហ៍ ក្រុម​មេធាវី​ដើម​បណ្ដឹង បាន​រក​ឃើញ​ក្រុមហ៊ុន​រថយន្ត​ក្រុង​បាន​រួម​ចំណែក​ធ្វើ​ឲ្យ​កើត​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​ដល់​ទៅ ៨០% និង ២០​% ទៀត​មក​ពី​ម្ដាយ​របស់​កុមារី។

ម្ដាយ​របស់ Sanchez និយាយ​ថា​គាត់ និង​គ្រួសារ​មិន​មាន​ពេល​សម្រាក​គ្រប់​គ្រាន់​ទេ ចាប់​តាំង​ពី​កូន​ស្រី​ជួប​គ្រោះ​ថ្នាក់​មក។ នៅ​ថ្ងៃ​ទី ២២​កញ្ញា​កន្លង​ទៅ ក្រុមហ៊ុន​រថយន្ត​ក្រុង​ព្រម​ប្រគល់​ទឹក​ប្រាក់​ចំនួន ៣៦,១​លាន​ដុល្លារ​ទៅ​ឲ្យ​ក្រុម​គ្រួសារ ​សម្រាប់​ថ្លៃ​ព្យាបាល និង​ចំណាយ​នានា៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម