ទៀត​ហើយ! BLACKPINK នៅ​តែ​បន្ត​ឃើញ​ខ្មោច​ក្នុង​អគារ​ YG

  • 2017-09-23 08:29:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់​តារា​ចម្រៀង​តារា​សម្ដែង​តារា​ម៉ូដែល​របស់​ផលិតកម្ម YG តែង​តែ​និយាយ​តៗ​គ្នាអំពី​រឿង​ខ្មោច​ក្នុង​អគារ​ដ៏​ស្កឹមស្កៃ​មួយ​នេះ។ ជាក់​ស្ដែង​ពេល​នេះ​ BLACKPINK បាន​ជួប​ដូច​គ្នា។

ម្ចាស់​បទ "Stay” និយាយ​ថា​ពួក​គេ​មាន​អារម្មណ៍​ថា​មាន​ខ្មោច​នៅ​បន្ទប់​ហាត់​រាំ​ព្រោះ​​ជា​រឿយៗ​ឮ​សូរ​សំឡេង​ប្លែក​ៗ​ដែល​តែង​តែ​វិល​វល់​នៅ​ទីនោះ។ ហេតុការណ៍​ទាំង​អស់​នោះ​ឧស្សាហ៍​កើត​ឡើង​ពេល​ពួក​គេ​នៅ​ជា​អ្នក​ហ្វឹក​​ហាត់ (Trainee)។ នៅ​ពេល​ដែល​ពួក​គេ​បាន​បង្ហាញ​មុខ​ជា​សាធារណៈ​ក៏​មាន​រៀម​ច្បង​ផ្សេងៗ​និយាយ​ជា​រឿយ​ៗ​ថា​ឧស្សាហ៍​ជួប​ហេតុការណ៍​បែប​នេះ​ដូច​គ្នា ទើប​គេ​ពួក​គេ​ជឿ​ជាក់ ១០០% វា​ជា​ខ្មោច។

Jisoo បាន​បន្ត​ទៀត​ថា​ដំបូង​ឡើយ​នាង​តែង​តែ​យល់សប្ដិ​អាក្រក់​ៗ​និង​​យល់សប្ដិ​ឃើញខ្មោច​ក្នុង​អគារ​ប៉ុណ្ណោះ​ ហើយ​នាង​បាន​និយាយ​រឿង​នេះ​ប្រាប់​ដល់​សមាជិក​ផ្សេង​ទៀត​ ជាក់​ស្ដែង​ Lisa ក៏​ជួប​ប្រទះ​ហេតុការណ៍​នេះ​ដូច​គ្នា។

សមាជិក Lisa និង Jisoo

សមាជិក Lisa និង Jisoo បាន​បញ្ជាក់​ទៀត​​ថា៖ "ពួក​យើង​ទាំង​២​ឃើញ​ខ្មោច​នៅ​ក្នុង​ទូរ​ខោអាវ​ក្នុង​បន្ទប់​ហ្វឹកហាត់​ដូច​គ្នា"៕ ​

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ Samedy