ក្រុម​ខ្លាំង​ៗ​នៅ​អង់គ្លេស​សុទ្ធ​តែ​កើប​៣​ពិន្ទុ​យប់​មិញ

  • 2017-09-24 01:57:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ខ្លាំង​ៗ​នៅ​អង់គ្លេស​សុទ្ធ​តែ​ទទួល​ជ័យ​ជម្នះ​​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ​ Premier League សប្ដាហ៍​ទី​៦​កាល​ពី​យប់​មិញ​នេះ។

ត្រកូល​ Manchester ទាំង​ពីរ​គឺ​បាន​យក​ឈ្នះ​គូ​ប្រជែង​រៀងខ្លួន​ដើម្បី​ប្រដេញ​ពិន្ទុ​គ្នា​នៅ​តំបន់​កំពូល​តារាង​ដោយ​ United បាន​យក​ឈ្នះ Southampton ១-០ ខណៈ City ឈ្នះ Crystal Palace ៥ ទល់​នឹង​០។ ក្រុម​លេខ​៣​ Chelsea ផ្ដួល​ម្ចាស់ផ្ទះ Stoke City ៤-០ យ៉ាង​គួរ​ឲ្យ​ភ្ញាក់ផ្អើល ស្រប​ពេល​ Tottenham Hotspur យក​ឈ្នះ​ West Ham ៣-២​ ដែរ​ដើម្បី​ឈរ​លេខ​៤។

មួយ​គូ​ទៀត​គឺ​ហង្ស​ក្រហម​ Liverpool បាន​យក​៣​ពិន្ទុ​ពី​ទឹកដី King Power របស់​ Leicester City យ៉ាង​តឹងតែង​បំផុត​លើ​ជ័យ​ជម្នះ​ ៣-២ ធ្វើ​ឲ្យ​ក្រុម​នេះ​ឡើង​មក​លេខ​៥​ក្នុង​តារាង​វិញ​ តែ​ស្មើ​ពិន្ទុ​គ្នា​ជាមួយ​លេខ​៤។ សម្រាប់​ការ​ប្រកួត​ថ្ងៃ​នេះ​ Brighton ត្រូវ​ប៉ះ​ Newcastle ហើយ​ Arsenal នឹង​ស្វាគមន៍ West Brom៕

អត្ថបទ៖ វីរ៉ុត