Mourinho ថា​ខ្សែ​ប្រយុទ្ធ​ទាំង​៦​របស់​ Man Utd ​គួរ​តែ​ដាក់​ឲ្យ​លេង​ទាំង​អស់​

  • 2017-09-24 06:16:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

José Mourinho ជឿជាក់​ថា​ខ្សែ​ប្រយុទ្ធ​របស់​ខ្លួន​ទាំង​៦​គ្មាន​នរណា​សក្ដិសម​អង្គុយ​កៅអី​បម្រុង​ទេ​ គឺ​គួរ​តែ​បាន​លេង​ជា​ជម្រើស​ដំបូង​ទាំង​អស់​គ្នា។ យ៉ាង​ណា​ក៏​ដោយ​លោក​មិន​ដាក់​ពួក​គេ​ឲ្យ​លេង​ម្ដង​៦នាក់​​ក្នុង​ពេល​តែ​មួយ​បាន។​

ការ​និយាយ​ដូច្នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​រហស្សនាម​ថា​បិសាច​ក្រហម​សំបូរ​ដោយ​ខ្សែ​ប្រយុទ្ធ​កណ្ដាល​ និង​ប្រយុទ្ធ​ស្លាប​គរ​ជើង​គ្នា​នៅ​រដូវ​កាល​នេះ​ដូច​ជា Martial, Rashford, Juan Mata, Lingard, Lukaku និង​ Mkhitaryan នេះ​នៅ​មិន​ទាន់​រាប់​ Ibrahimovic ដែល​កំពុង​ហ្វឹកហាត់​ត្រៀម​ត្រឡប់​មក​ពី​របួស​ផង។

អ្នក​ចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​បាន​និយាយ​ថា៖ នៅ​ពេល​​ខ្ញុំ​គិត​ដល់​ប្រកួត​សប្ដាហ៍​មុន​ ខ្ញុំ​សួរ​ខ្លួន​ឯង​ថា​តើ​ Martial, Rashford, Mata និង​ Lingard គួរ​ដាក់​នរណា​ឲ្យ​លេង ហើយ​ម្នាក់​ណា​គួរ​បម្រុង? គ្មាន​ទេ​គ្មាន​នរណា​សម​នឹង​បម្រុង​ឡើយ។ ពួក​គេ​ទាំង​៤ បូក​ Lukaku និង​ Mkhitaryan សុទ្ធតែ​ល្អ​ ប៉ុន្តែ​ខ្ញុំ​មិន​អាច​ដាក់​ម្ដង​ទាំង​អស់​បាន​ឡើយ៕

ប្រភព៖ Goal   ប្រែសម្រួល៖ វីរ៉ុត