មក​ស្គាល់ ស្ត្រី​ជប៉ុន​ដំបូង​គេ បន្ត​អាជីព​ថត​រូប​រហូត​ដល់​អាយុ​១០១​ឆ្នាំ

  • 2017-09-24 07:23:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកយាយTsuneko Sasamoto ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អ្នក​ថត​រូប​សារព័ត៌មាន​ស្ត្រី​ដំបូង​គេ​បំផុត​របស់​ជប៉ុន ដែល​ចាប់​ផ្ដើម​តាំង​ពី​មុន​ និង​ក្រោយ​សង្គ្រាម​ជប៉ុន​តាំង​ពី​អាយុ ២៥​ឆ្នាំ។

​​​ ពេលលោកយាយអាយុ២០ឆ្នាំ

លោកយាយ Sasamoto ត្រូវ​បាន​គេ​ចាត់​ថា​ជា​អ្នក​ថត​រូប​កម្រ​បំផុត ក្នុង​ចំណោម​អ្នក​ថត​រូប​ចំណាស់​ៗ​នៅ​លើ​ពិភពលោក។ មក​ដល់​បច្ចុប្បន្ន​នេះ​លោកយាយ​ជប៉ុន​រូប​នេះ មាន​អាយុ​រហូត​ដល់​១០១​ឆ្នាំ​ហើយ និង​នៅ​តែ​បន្ត​អាជីព​ជា​អ្នក​ថត​រូប​នេះ។

ពេលលោកយាយអាយុ៩៧ឆ្នាំ

​សារព័ត៌មាន​ដ៏​ល្បីល្បាញ NHK Online reports របស់​ជប៉ុន កំពុង​ធ្វើ​ការ​ប្រមូល​ចងក្រង​រូប​ភាព​ឯកសារ​របស់​លោក​យាយ Sasamoto សម្រាប់​រយៈ​ពេល​​ជាង ៧០​ឆ្នាំ​កន្លង​ទៅ ក្នុង​អាជីព​ជា​អ្នក​ថត​រូប​សារព័ត៌មាន​​របស់​លោក​យាយ​ទៀត​ផង។

យ៉ាង​ណា​ក្ដី​កាល​ពី​ឆ្នាំ ២០១៦ លោក​យាយ Sasamoto បាន​ជួប​ឧបទ្ទវហេតុ​បាក់​ជើង​ទាំង​ពីរ និង​ដៃ​ឆ្វេង ដែល​ធ្វើ​ឱ្យ​សមត្ថភាព​ក្នុង​ការ​ផ្ដិត​យក​រូប​ភាព​របស់​លោក​យាយ​ថយ​ចុះ​មួយ​កម្រិត។ ទោះបី​ជា​បែប​នេះ​ក៏​ដោយ​បច្ចុប្បន្ន​លោក​យាយ​កំពុង​បង្កើត​គម្រោង​ថត​រូប​មួយ​ឈ្មោះ​ថា “Hana Akari” or “Flower Glow” ដើម្បី​រំឭក​ដល់​មិត្ត​ភក្ដិ​រួម​អាជីព​ដែល​បាន​លា​ចាក​ពី​លោក​នេះ​ទៅ៕​

ទស្សនាវីដេអូខាងក្រោមនេះ៖

ប្រភព៖ petapixel   ប្រែ​សម្រួល៖ វឌ្ឍនៈ