មកស្គាល់ពិធីការិនី​កម្ពុជា ៦រូប​ និយាយ​ភាសា​អង់គ្លេស​ហូរ​ដូច​ទឹក!

  • 2017-09-25 03:26:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​មាន​រូប​សម្ផស្ស​ស្រស់​ស្អាត និង​មាន​សំនួន​វោហារ​មិន​ចេះ​រីង​ស្ងួត​ជា​ភាសា​ជាតិ​ហើយ​នោះ​ ពិធីការិនី​ទាំង​៦រូប​ខាង​ក្រោម​នេះ ​ថែម​ទាំង​អាច​ដំណើរ​ការ​កម្មវិធី​ជា​ភាសា​អន្តរជាតិ​ ពោល​គឺ​អង់គ្លេស​បាន​យ៉ាង​ល្អ​ថែម​ទៀត​ផង។

១ យុគ ចិន្តា៖ ពិធីការិនីដ៏​មាន​ឥទ្ធិពល​នេះ​ អាច​ប្រើ​ប្រាស់​ភាសា​ភាសា​អង់គ្លេស​​សម្រាប់​ការ​ដំណើរ​ការ​កម្មវិធី​នានា​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​អ្នក​នាង​ថែម​ទាំង​អាច​និយាយ​ភាសា​ថៃ​បាន​យ៉ាង​ល្អ​ទៀត​។

២ Jimmy៖ ​ត្បិត​មាន​វ័យ​ក្មេង​ពិត​មែន តែ​ពិធីការិនី​រូប​នេះ ​ចេះ​និយាយ​ដល់​ទៅ​៣ភាសា​ឯណោះ គឺ​អង់គ្លេស ថៃ និង​ ចិន។

៣ ឌីជេ ណាណា៖ ឌីជេ​ស្រី​ដែល​ល្បី​ល្បាញ​ខាង​ដោះ​ស្រាយ​វិបត្តិ​ស្នេហា តែង​តែ​បង្ហាញ​មុខ​ក្នុង​កម្មវិធី​បែប​ផ្លូវ​ការ​ជា​ច្រើន​ ដោយ​កាន់​តួនាទី​ជា​អ្នក​ដំណើរ​ការ​កម្មវិធី​ជា​ភាសា​អង់គ្លេស។ ​​​​​​

៤ ​​​​​​​​​​​​​ខៀ​​​​​​​​​​​វ សា​​​ន​​​​​​សា​​ណា​៖ ចាប់​តាំង​ពី​បង្ហាញ​មុខ​លើ​កញ្ចក់​ទូរទស្សន៍​មក អ្នក​ម្ដាយ​កូន​២រូប​នេះ ​ត្រូវ​បាន​ទស្សនិកជន​កត់​សម្គាល់​ថា ជា​ពិធីការិនី​ដែល​មាន​សំនួន​វោហារ​សព្ទ​ល្អ​ និង​តែង​បង្ហាញ​មុខ​ជា​អ្នក​បក​ប្រែ ​ក្នុង​កម្មវិធី​លក្ខណៈ​អន្តរជាតិ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥ ណា សាឌី៖ ប្រិយមិត្ត​ប្រហែល​ជា​ធ្លាប់​តែ​ឃើញ​ស្រី​ស្អាត​រូប​នេះ បង្ហាញ​ខ្លួន​ជា​តួ​សម្ដែង និង​ពិធីការិនី​បែប​ព័ត៌មាន​កម្សាន្ត​ប៉ុណ្ណោះ​ ប៉ុន្តែ​នាង​ក៏​មាន​អាជីព​មួយ​ទៀត​ជា​ពិធីការនី​ដែល​និយាយ​ និង​បក​ប្រែភាសា​អង់គ្លេស​នៅ​កម្មវិធី​ធំៗ​មួយ​ចំនួន​ដែរ។

៦ ហេង កែវនីតា៖ ពិធីការិនី​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​ បាយ័ន រូប​នេះ ក៏​មាន​វោហារ​សព្ទ​ជា​ភាសា​អង់គ្លេស​មិន​ធម្មតា​ដែរ៕

អត្ថបទ៖ សុខណា