ប្រទេស​ថៃ​​ចង់​បាន​ ឃីម​ ឌីម៉ា​ និង​ ឡៅ​ ចន្រ្ទា​ ទៅ​បង្ហាញ​ស្នា​ដៃ​ម្ដង

  • 2017-09-25 08:17:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ឲ្យ​ដឹង​ពី​សំណាក់​អ្នក​ដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​នៅ​កម្ពុជា​ ថា​នៅ​ឯ​ប្រទេស​ថៃ​ ពួកគេ​ចង់​បាន​កីឡាករ​លំដាប់​លេខ១-២​ របស់​កម្ពុជា​ទៅ​ប្រកួត​នៅ​ទី​នោះ​ខ្លាំង​ណាស់​ ប៉ុន្តែ​ឃ្វាង​មិន​បាន​សម្រេច​នោះ​ទេ។​

លោក​ Thavin Sor. Danchhai ពាក់​អាវ​ពណ៌​ខ្មៅ

លោក​ Thavin Sor. Danchhai ​ជា​អ្នក​ដឹកនាំ​កីឡាករ​ថៃ​មក​ឡើង​សង្វៀន​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ នា​ពេល​កន្លង​មក​លោក​បាន​នាំ​កីឡាករ​កម្ពុជា​ច្រើន​រូប​ដែរ​ ទៅ​ចូលរួម​ប្រកួត​កម្មវិធី​នានា​នៅ​ឯ​ប្រទេស​ថៃ​ ដូច​ជា​ ឡុង​ សុភី​ ម៉ឺន​ សុភា​ យ៉េន​ ឌីណា​ ជា​ដើម។​ សម្រាប់​អ្នក​និយម​ប្រដាល់​ ក៏​ដូចជា​អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​ផ្សេងៗ​នៅ​ទី​នោះ​តែងតែ​សួរ​លោក​ អំពី​កីឡាករ​ ឡៅ​ ចន្រ្ទា​ និង​ ឃីម​ ឌីម៉ា​ ដើម្បី​អញ្ជើញ​កីឡាករ​ជួរ​មុខ​របស់​កម្ពុជា​ទាំង​នេះ​ ទៅ​ប្រកួត​ដើម្បី​បង្ហាញ​ពី​សមត្ថភាព​ និង​ចង់​ឃើញ​ការ​ប្រកួត​ដោយ​ផ្ទាល់​នៅ​លើ​ទឹក​ដី​ថៃ​តែ​ម្ដង។​

កីឡាករ​ ឡៅ​ ចន្រ្ទា​ និង​ ឃីម ឌីម៉ា

អ្នក​រៀបចំ​ដែល​មាន​ដើម​កំណើត​ខ្មែរ​សូរិន​រូប​នេះ​បន្ថែម​ទៀត​ថា​ ហេតុ​តែ​ខាង​ថៃ​គេ​ចង់​បាន​ទៅ​ប្រកួត​នោះ​ ព្រោះ​អ្នក​ប្រដាល់​ទាំង​នេះ​ខ្លាំង​ វ៉ៃ​ល្អ​ ល្បី​នៅ​កម្ពុជា​ ជា​ពិសេស​ទៀត​នោះ​ ឃីម​ ឌីម៉ា​ ទើប​និង​ឈ្នះ​មេដាយ​ស៊ីហ្គេម​ថ្មីៗ​នេះ​ ប៉ុន្តែ​ការ​ប៉ង​ចង់​បាន​កីឡាករ​កម្ពុជា​ទៅ​ប្រកួត​នេះ​មិន​បាន​សម្រេច​ទេ​ ព្រោះ​អ្នក​ប្រដាល់​ប៉ុន្មាន​នាក់​នេះ​ភាគ​ច្រើន​រវល់​រហូត។​

នឹងត្រាក់កាន ក.កាមន្តវ៉ាត់(ក្រហម) ឈ្នះម៉ារ៉ាតុងថ្ងៃសៅរ៍កន្លងទៅ

លោក​ Thavin Sor. Danchhai​ ជា​មន្ត្រី​ខាង​ផ្នែក​ប្រដាល់​មួយ​រូប​នៅ​ឯ​ប្រទេស​ថៃ​ និង​ជា​ម្ចាស់​ក្លឹប​ប្រដាល់​ Sor.Danchhai​នៅ​ឯ​សូរិន​ផង​ដែរ​ ហើយ​នៅ​សប្ដាហ៍​មុន​នេះ​លោក​បាន​ដឹកនាំ​កីឡាករ​ថៃ​និង​ឡាវ​ មក​ប្រកួត​កម្មវិធី​ម៉ារ៉ាតុង​ ថែម​ទាំង​ឈ្នះ​ជើង​ឯក​យក​ប្រាក់​រង្វាន់​៤លាន​រៀល​ទៅ​ប្រទេស​ថៃ​វិញ​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​