មក​ស្គាល់​ពី​បច្ចេកវិទ្យា​បញ្ជា​ដោយ​សំឡេង​របស់​ ​Microsoft

  • 2017-09-25 09:30:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកវិទ្យា​បញ្ជា​ដោយ​សំឡេង​របស់​ ​Microsoft​ ​ដែល​គេ​ស្គាល់​ថា​ជា​ ​Cortana​ ​មាន​ដំណើរការ​ដោយ​បច្ចេកវិទ្យា​ ​Virtual digital assistant។ ប្រសិនបើ​អ្នក​ធ្លាប់​ប្រើប្រាស់​នូវ​ ​Siri លើ iPhone, Google Assistant លើ Android ឬ Alexa លើ Echo របស់​ក្រុមហ៊ុន Amazon អ្នក​បាន​ស្គាល់​រួច​ទៅ​ហើយ​នូវ​ប្រភេទ​បច្ចេកវិទ្យា​នេះ​។

Cortana អាច​ធ្វើ​អ្វី​បាន​ខ្លះ?

Cortana​ ​បម្រើ​លើ​ផ្នែក​ព័ត៌មាន​ ​និង​អាកាសធាតុ​ផ្ទាល់​ខ្លួន​ជា​ ​Default។ អ្នក​គ្រាន់​តែ​ចុច​ក្នុង​ Search window លើ Windows 10 Taskbar ដែល​បាន​បើក​ដំណើរការ​នូវ​ Cortana ណា​មួយ​ ហើយ​អ្នក​នឹង​ឃើញ​កំណែ​ទម្រង់​ចុងក្រោយ​នៅ​ទីនោះ​។ Cortana អាច​ជា​ Encyclopedia, almanac, dictionary និង​ Thesaurus ផង​ដែរ​។ ឧទាហរណ៍៖​ ​អ្នក​អាច​វាយ​ ​ឬ​និយាយ​អ្វី​មួយ​ដូចជា​ "What's another word for intelligent?” ហើយ​ភ្លាមៗ​អ្នក​នឹង​ឃើញ​បញ្ជី​នៃ​ Synonyms។ អ្នក​អាច​សួរ​នូវ​និយមន័យ​ ឬ​កាល​បរិច្ឆេទ​នៃ​ការ​កើតឡើង​អ្វី​មួយ​ និង​រឿងរ៉ាវ​ជា​ច្រើន​ទៀត​។ 

Cortana ប្រើប្រាស់​នូវ​ Bing ដែល​ជា​ Search engine ដើម្បី​ឆ្លើយ​សំនួរ​ទាំងនេះ​សម្រាប់​អ្នក​។ ​ប្រសិន​បើ​សំនួរ​នោះ​សាមញ្ញ​ ​Cortana​ ​នឹង​បង្ហាញ​ភ្លាម​ក្នុង​បញ្ជី​លទ្ធផល​នៃ​ ​Search window។ ប្រសិនបើ​ ​Cortana ​មិន​ប្រាកដ​ទៅ​នឹង​ចម្លើយ​នោះ​ទេ​ នាង​​ ​(Cortana​ ​ជា​សំឡេង​ស្រី)​ ​នឹង​បើក​នូវ​កម្មវិធី​ ​Browser ណា​មួយ​ជាមួយ​នឹង​បញ្ជី​លទ្ធផល​ដែល​អ្នក​អាច​ស្វែងរក​ចម្លើយ​ខ្លួនឯង​បាន​។

ប្រសិនបើ​អ្នក​ផ្ដល់​នូវ​ Permission ដល់​ Cortana ដើម្បី​ចូល​ប្រើប្រាស់​នូវ​ Location របស់​អ្នក​ នោះ​នាង​អាច​ឆ្លើយ​នឹង​សំនួរ​បាន​កាន់​តែ​ត្រូវ​ច្រើន​ ដូចជា​ How's the weather? (អាកាសធាតុ​ថ្ងៃ​នេះ​យ៉ាង​ម៉េច​ដែរ​) ឬ​ Where's the closest bus stop? (តើ​ចំណត​ឡាន​ក្រុង​ណា​នៅ​ជិត​បំផុត​) ជាដើម​។ មួយ​វិញ​ទៀត​ ប្រសិនបើ​អ្នក​អនុញ្ញាត​ឲ្យ​ Cortana ចូល​ប្រើប្រាស់​នូវ​ Contacts, calendar, email និង messages ជា​ឧទាហរណ៍​ នាង​អាច​រំលឹក​អ្នក​នូវ​ការ​ណាត់​ជួប​ បុណ្យ​កំណើត​ និង​ទិន្នន័យ​ផ្សេង​ទៀត​ដែល​អ្នក​អាច​ស្វែងរក​បាន​ពី​ទី​នោះ​។ ជា​រួម​ អ្នក​ផ្ដល់​ការ​អនុញ្ញាត​ឲ្យ​នាង​ប៉ុណ្ណា​ នាង​កាន់​តែ​ឆ្លាតវៃ​ក្នុង​ការ​ធ្វើ​អ្វី​មួយ​សម្រាប់​អ្នក​ប៉ុណ្ណោះ​ដែរ​។

របៀប​ទំនាក់ទំនង​ជាមួយ​នឹង Cortana

មាន​វិធី​មួយ​ចំនួន​សម្រាប់​ទំនាក់ទំនង​ជាមួយ​នឹង Cortana។ អ្នក​អាច​វាយ​នូវ Query ឬ Command ក្នុង​ផ្នែក Search របស់ Taskbar។ ការ​វាយ​ជា​ជម្រើស​មួយ​ប្រសិនបើ​កុំព្យូទ័រ​អ្នក​គ្មាន ​Microphone​។ ​អ្នក​នឹង​ឃើញ​លទ្ធផល​ទៅ​នឹង​អ្វី​ដែល​អ្នក​បាន​វាយ ដែល​ងាយស្រួល និង​អាច​បញ្ឈប់​ការ​វាយ ហើយ​ចុច​លើ​លទ្ធផល​ណា​មួយ​ដែល​ត្រូវ​នឹង Query របស់​អ្នក​ភ្លាមៗ​។ អ្នក​ក៏​អាច​ប្រើប្រាស់​ជម្រើស​នេះ ប្រសិនបើ​អ្នក​ស្ថិត​នៅ​ក្នុង​កន្លែង​អ៊ូអរ​ផង​ដែរ​។

ប្រសិនបើ​អ្នក​មាន​នូវ Microphone អ្នក​អាច​ចុច​ក្នុង Search window លើ Taskbar ហើយ​ចុច​លើ​ ​icon microphone។ ពេល​អ្នក​ត្រៀម​ខ្លួន​រួចរាល់ គ្រាន់​តែ​និយាយ​ទៅ​កាន់ Cortana ដោយ​ប្រើប្រាស់​សំឡេង និង​ភាសា​អ្នក​។ អ្វី​ដែល​នាង​ស្តាប់​បាន​នឹង​បង្ហាញ​ក្នុង​ប្រអប់ Search។ ដោយ​អាស្រ័យ​លើ​អ្វី​ដែល​អ្នក​និយាយ នាង​ប្រហែល​ជា​និយាយ​ត្រលប់​មក​វិញ ដូច្នេះ​ត្រៀម​ស្ដាប់​។ ក្នុង Settings​ ​ក៏​មាន​ជម្រើស​មួយ​ទៀត​ដែល​អាច​ឲ្យ Cortana ស្ដាប់​នូវ​ពាក្យ​គន្លឹះ "Hey, Cortana"។ ប្រសិនបើ​អ្នក​បើក​ដំណើរការ Settings នោះ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​និយាយ "Hey, Cortana" ហើយ​នាង​នឹង​ត្រៀម​ស្ដាប់​អ្នក ដែល​មាន​ដំណើរការ​ដូច​ទៅ​នឹង "Hey, Siri" លើ iPhone ដូចគ្នា​។

របៀប​ដែល​ ​Cortana ស្វែងយល់​ពី​អ្នក

Cortana ស្វែងយល់​ពី​អ្នក​តាមរយៈ​ភ្ជាប់​ទៅ​នឹង​គណនី​របស់ Microsoft។ នេះ​ជា​គណនី​ដែល​អ្នក​ ​Log​ ​ចូល​ក្នុង​ ​Windows 10 ហើយ​ប្រហែល​ជា yourname@outlook.com ឬ ​yourname@hotmail.com។ គណនី Cortana នោះ​អាច​មាន​នូវ ឈ្មោះ​ ​អាយុ​ ​និង​ព័ត៌មាន​ផ្សេង​ទៀត​។​ ​អ្នក​អាច​ ​Log​ ​ចូល​ជាមួយ​នឹង​គណនី​ ​Microsoft ដើម្បី​ទទួល​បាន​ទិន្នន័យ​ភាគច្រើន​ពី ​Cortana។ វិធី​ផ្សេង​ទៀត​ដែល​ ​Cortana អាច​ពង្រឹង​សមត្ថភាព​តាមរយៈ​ការ​អនុវត្ត​របស់​អ្នក​។ អ្នក​ប្រើប្រាស់​ Cortana កាន់​តែ​ច្រើន​ នាង​យល់​អ្នក​កាន់តែ​ច្រើន​។ 

អ្នក​ក៏​អាច​លេង​សើច​ជាមួយ​នឹង​វា​បាន​ដែរ

Cortana អាច​ធ្វើ​ឲ្យ​អ្នក​សើច​ជាមួយ​នឹង​ឃ្លា​ប្រយោគ​មួយ​ចំនួន​ផង​ដែរ​។ ប្រសិនបើ​អ្នក​បើក​វា អ្នក​អាច​និយាយ​ទៅ​កាន់ Microphone “Hey, Cortana”។ មួយ​វិញ​ទៀត អ្នក​ក៏​អាច​ចុច​នៅ​ក្នុង​កន្លែង Search window ហើយ​ចុច​លើ icon microphone ដើម្បី​ឲ្យ Cortana ស្ដាប់​អ្នក​។ អ្នក​អាច​វាយ ឬ​និយាយ​នូវ​ពាក្យ​មួយ​ចំនួន​ដូច​ខាងក្រោម​ក្នុង Search window៖

  • Hey, Cortana:
  • Are you human?
  • Tell me a joke.
  • Do you know Siri?
  • What’s the answer to life, the universe, and everything?
  • Sing me a tune.
  • Who is your creator?
  • Will you marry me?

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ lifewire   ប្រែសម្រួល ​៖ ប៊ុន ធឿន

អត្ថបទពេញនិយម