Bartra ថា​ Dortmund នឹង​ដើរ​គន្លង​ចាស់ ខាំ​កីឡាករ Real មួយ​ៗ​ឲ្យ​ជាប់

  • 2017-09-26 02:59:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​របស់ Borussia Dortmund កីឡាករ​ Marc Barta បាន​និយាយ​ថា សមាជិក​ក្រុម​ខ្លួន​ទាំង​អស់​នឹង​សម្លឹង​មើល​ផ្លូវ​ចាស់​​នៅ Champions League ពេល​ជួប​ក្រុម​​ជើង​ឯក​ចាស់ Real Madrid។

Real Madrid នឹង​ធ្វើ​ដំណើរ​ទៅ​​សួរ​សុខទុក្ខ​ ​ Dortmund នៅ​រាត្រី​នេះ​ម៉ោង​​​១:៤៥​នាទី អ្វី​ដែល​ជា​រឿង​ចៃដន្យ​កាល​ពី​ឆ្នាំ​មុន​ក្រុម​ទាំង​ពីរ​នៅ​ពូល​ជាមួយ​គ្នា​ដូច​គ្នា។ ទោះជាយ៉ាងណាក្ដី Bartra បាន​ទទួល​ស្គាល់​ពី​សមត្ថភាព​របស់​លោក  Zinedine Zidane ថា​មាន​កម្រិត​ខ្ពស់ ប៉ុន្តែ​គេ​​និង​មិត្តរួម​ក្រុម​នឹង​ព្យាយាម​ក្រោក​ឈរ​​ទប់ទល់​នឹង​ Madrid​ឲ្យ​បាន​នៅ​កីឡដ្ឋាន Signal Iduna Park។

“ពួក​យើង​មាន​បទពិសោធន៍​លេង​ស្មើ​គ្នា​ដល់​ទៅ​២​ដង​កាល​ពី​ឆ្នាំ​មុន។ ពួក​យើង​នឹង​ចាប់​​គេ​ ម្នាក់​ទល់​ម្នាក់។ ពួក​យើង​ដឹង​ថា​ពួក​គេ​មាន​សមត្ថភាព​ខ្លាំង ប៉ុន្តែ​ពួក​យើង​មាន​ជំនឿ​ពី​អ្វី​ដែល​ពួក​យើង​ធ្វើ។ ពួក​យើង​លេង​ល្អ​នៅ​រយៈពេល​ចុងក្រោយ​នេះ"។ និយាយ​ពី​៣​ប្រកួត​ចុងក្រោយ​​រវាង​ក្រុម​ទាំង​ពីរ ​ Dortmund មិន​ដែល​ចាញ់ Real ទេ ពោល ឈ្នះ​ម្ដង ស្មើ​២​ដង៕

ចុចអាន៖

​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម