គន្លឹះ​សំខាន់ៗ ដើម្បី​ចាប់​ផ្តើម​អាជីវកម្ម​ដោយ​ជោគជ័យ និង​មាន​និរន្តរភាព

  • 2017-09-26 04:21:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​ធ្វើ​អាជីវកម្ម ក៏​ដូច​ជា​ពង្រីក​អាជីវកម្ម​របស់​ខ្លួន ផាកកាហ្វេ និង​វិទ្យាស្ថាន​អភិវឌ្ឍន៍​វិស័យ​អប់រំ​ បាន​អញ្ជើញ​វាគ្មិន​កិត្តិយស​ដែល​មាន​បទ​ពិសោធន៍​ច្រើន​ក្នុង​អាជីវកម្ម​ចំនួនពីររូបមកចែករំលែកគន្លឹះ អំពី ការចាប់ផ្តើមអាជីវកម្មដោយជោគជ័យ និង អោយមាននិរន្តរភាព។

វាគ្មិនទាំងពីររូបនោះមាន លោក លោក គួច ផេង ​ប្រ​ធាន​ក្រុម​ហ៊ុន ​Advanced ​Glory​ Logistic​ Group ​(Cambodia​)​ co., ltd (Elected President of YEAC) និង លោក សុង សារ៉ា​ន ប្រធាន​ក្រុមហ៊ុនAmru Rice (Cambodia) Co., Ltd។ លោក​ទាំង​ពីរ​នឹង​ធ្វើការ​ពិភាក្សា​លើ​ប្រធានបទ​ខាង​លើ ​ ដោយ​នឹង​មាន​ការ​ចូលរួម​សម្រប​សម្រួល​ពី​លោករឹទ្ធ ប៉ុនរត្ន័ ដែល​ជា​នាយក​ផ្នែក​រដ្ឋបាល និង​ធនធាន​មនុស្ស​របស់​ផាកកាហ្វេ។   កម្មវិធី​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ផាក​កាហ្វេ​សាខា​ផ្លូវ​បឹង​កេង​កង​ត្រសក់​ផ្អែម ​ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៧ វេលា​ម៉ោង ០៥:៣០នាទី ល្ងាច​តទៅ។  

  ដូច្នេះ​កុំ​ភ្លេច​ចូល​រួម​ទាំង​អស់​គ្នា ដើម្បី​បាន​ស្វែង​យល់​អំពី៖

  • ហេតុ​អ្វី​ត្រូវ​សម្រេច​ចិត្ត​ធ្វើ​អាជីវកម្ម?
  • អ្វី​ជា​ដើម​ទុន​ចម្បង​ក្នុង​ការ​ធ្វើអាជីវកម្ម? រកទុន​នោះ​តាម​វិធី​ណា?
  • យុទ្ធសាស្ត្រ និង​តិកនិក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នីមួយៗ​ក្នុងដំ​ណើរការ​អាជីវកម្ម។
  • តើ​ត្រូវពិនិត្យ និង​ធ្វើយ៉ាង​ណា​ដើម្បី​ដើរ​ឲ្យ​ទាន់​បរិបទ​ទីផ្សារ?​
  • តើ​អាជីវកម្ម​ថ្មី​ថ្មោង​អាច​រីក​ចំ​រើនបាន​យ៉ាង​ដូច​ម្តេច?
  • តើ​យុទ្ធសាស្រ្តអ្វី​ដែល​ធ្វើឲ្យ​ក្រុមហ៊ុន​មួយ​រីកចំ​រើនខ្លាំង​ទៅមុខ?
  • ស្រាយ​ចម្ងល់​ផ្សេ​ងៗតាមរយៈការជ​ជែក​វែ​ក​ញែក​ប​ន្ថែមជាមួយវាគ្មិន និងអ្នក​ចូលរួម​ជា​ច្រើន​ទៀត។

តម្លៃសំបុត្រ៖  ១៥ដុល្លារ

ទំនាក់ទំនង ៖  ០៧៧​ ៦៧​៦ ៤២៣/ ០១២ ២៣២ ៨២៣

***បញ្ជាក់​តម្លៃ​សំបុត្រ​នេះ​មាន​ការ​រួម​បញ្ចូល​ជាមួយ​នឹង Cocktail Networking រួច​ជាស្រេច។

សម្រាប់​ការ​ចុះ​ឈ្មោះ​ចូលរួម​កម្មវិធី​នេះ​ចូលទៅកាន់ Link:  https://goo.gl/7ogioV

អត្ថបទៈ ដៃគូសហការ

អត្ថបទពេញនិយម