ទិញ​ដីឡូត៍​ប្រភេទ​ណា ទើប​មិន​ព្រួយ​រឿង​ចាញ់​បោក​គេ?

  • 2017-09-26 08:27:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​ជា​ច្រើន​ពុះ​ដីឡូត៍​លក់​ព្រោងព្រាត​ក្នុង​តម្លៃ​ថោកៗ តែ​អាច​ប្រឈម​មុខ​នឹង​ហានិភ័យ​ច្រើន។ ក្នុង​នោះ​អ្នក​ជំនាញ​ផ្នែក​អចលនទ្រព្យ​ជា​ច្រើន​ក៏​បាន​លើក​ឡើង​ដែរ​ថា ប្រសិន​បើ​ប្រជាពលរដ្ឋ​ចង់​ទិញ​ដីឡូត៍​នៅ​កន្លែង​ណា​មួយ​ត្រូវ​សិក្សា​ឱ្យ​បាន​ច្បាស់​លាស់ ទាំង​ទីតាំង​ក្ដី ផ្នែក​ផ្លូវ​ច្បាប់​ក្ដី។ ដូច្នេះ​តើ​គួរ​ធ្វើ​ដូច​ម្ដេច​ទើប​មិន​ព្រួយ​រឿង​ចាញ់​បោក​គេ?

​​បើ​តាម​ការ​លើក​ឡើង​របស់​លោក Kiran Kumar Reddy អគ្គនាយក​ក្រុមហ៊ុន​ STAR5 ​ផ្នែក​អចលនទ្រព្យ​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​កម្ពុជា បាន​ឱ្យ​ដឹង​ថា មុន​សម្រេច​ចិត្ត​ទិញ​ដីឡូត៍​នៅ​កន្លែង​ណា​មួយ​ចំណុច​សំខាន់​ៗ​ត្រូវ​សិក្សា​រួម​មាន៖ តើ​ដី​នោះ​ស្ថិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍ​ឫ​ទេ? ទៅ​ថ្ងៃ​អនាគត​តើ​អាច​ទទួល​ផល​ប្រយោជន៍​អ្វី​ខ្លះ​ពី​ដី​នៅ​តំបន់​នោះ? តើ​ដី​ឡូត៍​ទាំង​នោះ មាន​ច្បាប់​អនុញ្ញាត​ត្រឹម​ត្រូវ និង​មាន​ប្លង់​រឹង​ដែរ​ឫ​ទេ? ជា​ពិសេស​នោះ​ត្រូវ​សិក្សា​ពី​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក ការ​ត​ភ្ជាប់​បណ្ដាញ​ទឹក​ភ្លើង​ជា​​ដើម។ ចំណុច​សំខាន់​មួយ​ទៀត​គឺ​ត្រូវ​ទិញ​ដី​ដែល​មាន​ក្រុមហ៊ុន​ច្បាស់​លាស់ មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ដើម្បី​បញ្ចៀស​ពី​ហានិភ័យ​នានា។

លោក Kiran Kumar Reddy អគ្គនាយក​ក្រុមហ៊ុន​ STAR5

សូមជម្រាបជូនថា បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ STAR5 ក៏កំពុងប្រតិបត្តិការទៅលើការលក់​ដីឡូត៍នេះដែរ ទន្ទឹមនឹងនេះដែរ លោក Kiran Kumar Reddy បានអះអាងថា ក្រុមហ៊ុនរបស់ជាលក្ខណៈស្ដង់ដារអន្តរជាតិ មានច្បាប់អនុញ្ញាតត្រឹមត្រូវ មានប្លង់រឹងជូនប្រជាពលរដ្ឋ ដែលដីឡូត៍ទាំងនោះកំពុងបើកលក់នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមព្រៃផ្ដៅ ខេត្តកំពង់ស្ពឺ។ យ៉ាងណាក្ដីលោកនៅតែសំណូលពរឱ្យប្រជាពលរដ្ឋធ្វើការស្រាវជ្រាវឱ្យបានច្បាស់លាស់ តាមរយៈអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសប្រធានភូមិ ប្រធានឃុំនេះតែម្ដងដែលដឹងព័ត៌មានច្បាស់លាស់៕

​​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម