រវល់តែនាំគ្នា Selfie មិត្តម្នាក់លង់​ទឹកចម្ងាយតែពីរបី​ម៉ែត្រ អត់មានអ្នក​ចាប់អារម្មណ៍

  • 2017-09-27 03:48:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិត​​ឥណ្ឌា​​ថ្នាក់​សាកលវិទ្យាល័យ​ម្នាក់ បាន​លង់​ទឹក​បាត់​បង់​ជីវិត​យ៉ាង​អាណោចអាធ័ម ខណៈ​មិត្ត​ទាំង​អស់​កំពុង​នាំ​គ្នា​ថត​រូប ឯ​ជន​រងគ្រោះ​លង់​ចម្ងាយ​ប្រមាណ​តែ​ពីរ​បី​​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ពួក​គេ។

ជន​រងគ្រោះ​មាន​ឈ្មោះ Vishwas G ​រស់​នៅ​ទីក្រុង Bangalore ​រដ្ឋ Karnataka ​បាន​ស្លាប់​បាត់​បង់​ជីវិត​កាល​ពី​ថ្ងៃ​អាទិត្យ​ អំឡុង​ពេល​ដើរ​កម្សាន្ត​ជា​មួយ​មិត្ត​ភ័ក្ដិ។ រូប​ភាព​គួរ​ឲ្យ​ខ្លោច​ចិត្ត​បាន​បង្ហាញ​ឲ្យ​ឃើញ​ជន​រងគ្រោះ​ហើប​ក្បាល​អើត​លឹមៗ​លើ​ផ្ទៃ​ទឹក​ដោយ​ជាប់​រូប​ក្នុង Selfie ​ផង​ដែរ។

​គ្រួសារ​ជន​រងគ្រោះ​បាន​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ចំពោះ​ការ​ស្លាប់​របស់​កូន​ និង​តវ៉ា​ឲ្យ​គ្រូ​អ្នក​រៀប​ចំ​ដំណើរ​កម្សាន្ត​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ធ្វេស​ប្រហែស ប៉ុន្តែ​អំពាវ​​ឲ្យ​ចាត់​វិធានការ និង​ស៊ើប​អង្កេត​ចំពោះ​បុគ្គលិក​ណា​ រក​ឃើញ​​ប្រព្រឹត្ត​កំហុស។

ជន​រងគ្រោះ គឺ​ជា​កូន​ច្បង​​​របស់​អ្នក​បើក​បើក​រ៉ឺម៉ក​កង់​បី​ដោយ​​លង់​ក្នុង​ស្រះ​ទឹក​នៅ​ប្រសាទ​អាយុ​កាល ៣០០​ឆ្នាំ​មួយ​កន្លែង។ ​និស្សិត​ម្នាក់​អះអាង​ថា ​ពួក​គេ​មិន​ចាប់​អារម្មណ៍​នឹង​ការ​បាត់​ខ្លួន​របស់​ Vishwas ទេ ពេល​ឡើង​គោក តែ​ពេល​​យក​រូប​ថត​មក​មើល​ ទើប​ផ្អើល​ឆោឡោ​តែម្ដង។

និស្សិត​ដដែល​បាន​ប្រាប់​ទៅ​កាន់​មិត្តភ័ក្ដិ និង​អ្នក​គ្រប់​គ្រង​ឲ្យ​ត្រឡប់​ទៅ​កន្លែង​លេង​ទឹក​វិញ តែ​ជន​រងគ្រោះ​បាន​ផុត​ដង្ហើម​ ១​ម៉ោង​មុន​ទៅ​ហើយ។ ​ប៉ូលិស​អះអាង​ថា មាន​និស្សិត​ប្រមាណ ២៥​នាក់​ បាន​ចូល​ទៅ​ងូត​ទឹក​ក្នុង​ស្រះ​ទឹក ហើយ​ពួក​គេ​បាន​បំពាន​បម្រាម​មិន​ឲ្យ​ចូល​លេង​ ដាក់​តាំង​​នៅ​ទី​នោះ​ផង​ដែរ។ ជា​ចុង​ក្រោយ​ សូម​ឲ្យ​ប្រិយមិត្ត​​ទាំង​អស់​ ត្រូវ​ហាត់​រៀន​វិជ្ជា​ហែល​ទឹក​ឲ្យ​ចេះ​គ្រប់​ៗ​​គ្នា៕

ចុចអាន៖

ប្រភព៖ indiatoday   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម
អត្ថបទថ្មី